Rio Olympics 2016: កីឡាការីនី Serena Williams ធ្លាក់ចេញពីអូឡាំពិក ក្រោយចាញ់កីឡាការីនី Elina Svitolina

ក្រោយធ្លាក់ចេញពីការប្រកួតអូឡាំពិក វិញ្ញសារផ្នែកតេន្នីស វាយជាគូរជាមួយបងស្រីរួចមក កីឡាការីនីការពារដំណែងជើងឯក Serena Williams បានធ្លាក់ចេញពីការប្រកួតវាយទោលក្នុងព្រឹត្តិការណ៍ អូឡាំពិក ក្រោយចាញ់កីឡាការីនីសញ្ជាតិ អ៊ុយក្រែន Elina Svitolina ក្នុងជុំទី ៣។

កីឡាការីនីលំដាប់លេខ ១ ពិភពលោក Williams ចាញ់ក្នុងលទ្ធផល 6-4 6-3 ក្រោមថ្វៃដៃកីឡាការីនី Svitolina។

កីឡាការីនី William បានផ្តល់បទសម្ភាស៍ក្រោយធ្លាក់ពីការប្រកួតថា៖ “ការលេងគឹមិនដូចអ្វីដែលខ្ញុំចង់បាន ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំអាចមកប្រកួតនៅទីក្រុង Rio ដែលនេះជាគោលដៅរបស់ខ្ញុំ។”

ដូចនេះកីឡាការីនី Svitolina នឹងត្រូវជួបប្រកួតជាមួយកីឡាការីនី Petra Kvitova នៅក្នុងវគ្គ ៨ នាក់ចុងក្រោយ៕

Screen Shot 2016-08-10 at 9.30.22 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ