V.League 1: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ១៩

ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 បានឈានដល់សប្តាហ៍ទី ១៩ ហើយសម្រាប់ការប្រកួតសប្តាហ៍គឺពោពេញដោយភាពភ្ញាក់ផ្អើល។

ការប្រកួតដំបូងរវាងក្លឹប B.Binh Duong ដែលត្រូវទទួលភ្ញៀវក្លឹប Hai Phong ដែលជាការប្រកួតធំប្រចាំសប្តាហ៍នោះបានពញ្ចប់ទៅដោយក្លឹប Hai Phong បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ ៣-១។

រីឯក្លឹបដែលបច្ចុប្បន្នលកំពុងឈនៅកំពូលតារាងពិន្ទុសរុប SHB Da Nang វិញបានចាញ់ក្រុមភ្ញៀវក្លឹប Ha Noi T&T ក្នុងលទ្ធផល ២-១ ផងដែរ។ ការទទួលបរាជ័យក្នុងសប្តាហ៍ទី ១៩ របស់ក្លឹប SHB Da Nang  បានធ្វើឲ្យក្លឹបរបស់ខ្លួនធ្លាក់មកដល់លេខ⁣⁣⁣⁣ ៣ ដោយក្លឹប Hai Phong ត្រលប់ទៅឈនៅកំពូលតារាងវិញដែលមាន ៣៧ ពិន្ទុ ខណៈក្លឹប Ha Noi T&T ឈនៅលេខ ២ មាន ៣៥ ពិន្ទុ ហើយក្លឹប SHB Da Nang ឈនៅលេខ ៣ មាន ៣៤ ពិន្ទុ។

សម្រាប់ការប្រកួតសប្តាហ៍នេះផងដែរមិនមែនមានតែក្លឹប SHB Da Nang នោះទេដែលទទួលបរាជ័យ ក្លឹប FLC Thanh Hoa ក៏ទទួលបរាជ័យផងដែរក្រោយចាញ់ម្ចាស់ផ្ទះក្លឹប HA. Gia Lai ក្នុងលទ្ធផល ៣-១ ផងដែរ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសម្រាប់សប្តាហ៍ទី ១៩ នេះ៕

13887012_1200519753344773_6552886979477250042_n

13932704_1200561816673900_7616782203622325021_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ V. League 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ