លោកវ៉ាត់ ចំរើន៖ ទាំងខ្ញុំនិង ប្រជាជនខ្មែរ សុទ្ធតែមានមោទកភាពចំពោះឯកសណ្ឋានខ្មែរ

រីយ៉ូ៖ ក្រោយពីបានបញ្ចប់ការដង្ហែរក្បួនរបស់អត្តពលិក និងប្រតិភូ ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅថ្មីៗនេះ ម្ចាស់ផ្ទះបានចាត់ទុកឯកសណ្ឋានប្រពៃណីរបស់ខ្មែរ ដែលបានបង្ហាញដោយក្រុមកីឡាករ កីឡាការិនី របស់កម្ពុជានោះ ជាប់ជាឯកសណ្ឋានដែលស្អាតជាងគេក្នុងចំណោម ២៤ប្រទេស។

The most stylish team uniforms

អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា បានមានប្រសាសន៍ពីទីក្រុង RIO មកថា ក្នុងនាមលោកជានាយបេសកកម្ម ដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំមួយនេះ ទាំងលោកនិង ប្រជាជនកម្ពុជាទាំងអស់ ពិតជាមានមោទភាពខ្លាំងណាស់ ដែល ឯកសណ្ឋានប្រពៃណី ដែលបង្ហាញពីឥរិយាបទដ៏ទន់ភ្លន់របស់ខ្មែរបានជាប់ក្នុងចំណាត់ថ្នាក់ឯកសណ្ឋានដែលស្អាតជាងគេ ។

លោកបន្តថា៖ «ឯកសណ្ឋានខ្មែរដែលជាប់ក្នុងពិធីបើកនេះ ក៏ជាការជំរុញនិងលើកទឹកចិត្តកីឡាករ កីឡាការិនី របស់កម្ពុជា ឱ្យបន្តខិតខំហ្វឹកហាត់ដើម្បីប្រជែងយកមេដាយនាពេលឆាប់ៗខាងមុខនេះផងដែរ។»

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះសារព័ត៌មានរបស់អូឡាំពិកអន្តរជាតិ ក៏បានចុះផ្សាយពីឯកសណ្ឋានដែលមានលក្ខណៈសាមញ្ញាទន់ភ្លន់របស់កម្ពុជា៕

05-08-2016-Opening-Ceremony-inside-08

Olympic

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ