កីឡាករ Angel Rangel បន្តកុងត្រាថ្មីជាមួយក្លឹប Swansea City

កីឡាករ Angel Rangel បានជុះកុងត្រារយៈពេល ១ ឆ្នាំបន្ថែមជាមួយក្លឹប Swansea City ដោយកុងត្រាចាស់របស់កីឡាកររូបនេះនឹងផុតនៅខែមិថុនា ២០១៧។

កីឡាករសញ្ជាតិ អេស្ប៉ាញ បានបង្ហាញខ្លួនឲ្យក្លឹប Swansea បាន ៣៤០ ប្រកួតបន្ទាប់ពីផ្ទេរមកពីក្លឹប Terrassa កាលពីរដូវក្តៅឆ្នាំ ២០០៧។ ក្រោយបន្តកុងត្រាជាមួយក្លឹប កីឡាករ Rangel បានប្រាប់គេហទំព័ររបស់ក្លឹបថា៖ “ខ្ញុំរីករាយដែលបានបន្តកុងត្រាជាំមួយក្លឹបបន្ថែម ១ ឆ្នាំតៀត ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចបន្តនៅជាមួយក្លឹបជាច្រើនឆ្នាំបន្តទៀត។” “នេះជាផ្ទះរបស់ខ្ញុំ។ កុងត្រានេះមានន័យថាខ្ញុំបាននៅជាមួយក្លឹបរយៈពេល ១១ ឆ្នាំហើយខ្ញុំពិតជារីករាយជាមួយនឹងរឿងនេះ។”

កីឡាកររូបនេះបានបន្តថា៖ “ខ្ញុំមានអាយុ ៣៣ ឆ្នាំ ហើយ ប៉ុន្តែខ្ញុំនៅតែអាចលេងបាន។ នេះជាហេតុផលមួយដែលខ្ញុំចុះកុងត្រានេះ។”

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើកណ្តាល Gylfi Sigurdsson និងខ្សែបម្រើស្លាប Nathan Dyer ក៏បានបន្តកុងត្រាជាមួយក្លឹបផងដែរ៕

Angel Rangel

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ