Arthur Masuaku: ក្លឹប West Ham ទិញខ្សែការពារស្លាបឆ្វេងពីក្លឹប Olympiakos

ក្លឹប West Ham បានចុះកុងត្រាតិញខ្សែការពារស្លាបឆ្វេង កីឡាករ Arthur Masuaku ពីក្លឹប Olympiakos ក្នុងកុងត្រារយៈពេល ៤ ឆ្នាំ។

អតីតកីឡាករក្រុមជម្រើសជាតិបារាំង អាយុក្រោម ១៩ ឆ្នាំ ចាប់ផ្តើមអាជីពជាមួយក្រុម Valenciennes មុននឹងចូលរួមជាមួយក្លឹប Olympiakos នៅឆ្នាំ ២០១៤។

កីឡាកររូបនេះបានត្រលប់ទៅលេងនៅក្នុងស្រុកវិញដោយបង្ហាញខ្លួនបានជាង ១០០ ដង ព្រមទាំងបង្ហាញខ្លួនបាន ១២ ដង នៅក្នុងការប្រកួត Champions League។

ក្លឹប West Ham គឺចាប់ផ្តើមស្វែងរកខ្សែការពារស្លាបឆ្វេង បន្ទាប់ពីកីឡាករ Aaron Cresswell ត្រូវទទួលរងរបួសជង្គង់ហើយមិនអាចលេងបានរហូតដល់ទៅ ៤ ខែ។

កីឡាករ Masuaku នឹងត្រូវពាក់អាវលេខ ២៦ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិជាមួយនឹងកីឡាករ Paul Pogba ឲ្យក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ កាលពីឆ្នាំ ២០១១។

ក្រោយចុះកុងត្រាជាមួយក្លឹប កីឡាករ Masuaku បានប្រាប់គេហទំព័ររបស់ក្លឹបថា៖ “ខ្ញុំធ្លាប់និយាយជាមួយអ្នកគ្រប់គ្រងខ្ញុំពីឱកាសមួយចំនួន ប៉ុន្តែនៅពេលដែលគាត់និយាយប្រាប់ខ្ញុំពីក្លឹប West Ham ព្រមទាំងគ្រូបង្វឹង ខ្ញុំមិនបានគិតច្រើននោះទេ។” “សម្រាប់ខ្ញុំ Premier League គឺជាលីកដែលធំជាងគេនៅលើពិភពលោក។ នៅពេលដែលអាយុ ១៨ ឆ្នាំ គោលដៅរបស់ខ្ញុំគឺចង់មកទីនេះ ឥលូវខ្ញុំបានមកដល់ហើយ ខ្ញុំត្រូវបង្ហាញពីសមត្ថភាពរបស់ខ្ញុំឲ្យអ្នកគាំទ្រ និងក្លឹបបានឃើញ៕”

Arthur Masaku

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ