ចាំមើល ពូ សុវិច្ចា អាចបំបែកកំណត់ត្រារបស់ខ្លួន បានដែរឬទេ នៅម៉ោង១១យប់នេះ

រីយ៉ូ៖ បើតាមការឱ្យដឹងពីកីឡាការិនីហែលទឹក ហែម ថុនវិទីនី បានបញ្ជាក់កីឡាករហែលទឹកកូនខ្មែរ សញ្ជាតិអាមេរិក ពូ សុវិច្ចា នឹងចាប់ផ្ដើមធ្វើការប្រកួតនាវេលាម៉ោង ១១ យប់នេះ ម៉ោងនៅកម្ពុជា ខណៈដែលការប្រកួតដ៏ធំនេះគេសង្ឃឹមថានឹងបំបែកកំណត់ត្រារបស់ខ្លួនបាន។

ការប្រកួតនាយប់នេះរបស់កីឡាករ ពូ សុវិច្ចា ក្នុងវិញ្ញាសាដែរគាត់ត្រូវប្រកួតគឺ 100m ដោយសេរីនៅក្នុង Heat2 ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុង RIO ប្រទេសប្រេស៊ីល ដែលមានការផ្សាយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ។

អគ្គលេខាធិកាសហព័ន្ធកីឡាហែលទឹកកម្ពុជា និងជាគ្រូបង្វឹកលោក ហែម គិរី សង្ឃឹមថា ពូ សុវិច្ចា នឹងហែលបំបែកកំណត់ត្រារបស់ខ្លួនបានក្នុងវិញ្ញាសា ១០០ ម៉ែត្រសេរី ប្រើក្នុងថិរៈវេលាក្រោម ៥៣ វិនាទី ទៅ ៥២ វិនាទី។

គួរបញ្ជាក់ផងដែរថា ពូ សុវិច្ចា បច្ចុប្បន្នមានវ័យ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៤ នៅសាកលវិទ្យាល័យប្រោនសហរដ្ឋអាមេរិក។ កីឡាកររូបនេះមានឪពុកជាជនជាតិខ្មែរដែលមានឈ្មោះថា ពូ សាវិទ្ធ និង ម្តាយឈ្មោះ វ័ន្ត លីដា ជាជនជាតិថៃ។ ពូ សុវិច្ចា បានចូលរៀនហែលទឹកចាប់តាំងពីរូបគេមានអាយុ ៦ ឆ្នាំ ហើយបច្ចុប្បរូបគេក៏ជាកីឡាករហែលទឹកមួយរូបរបស់សាកលវិទ្យាល័យប្រោន និងធ្លាប់ចូលរួមប្រកួតនៅក្នុងកម្រិតឌីវីហ្សិន A ផងដែ៕

ពូ សុវិជ្ជា

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ