ខ្សែប្រយុទ្ធក្លឹប Norwich City កីឡាករ Kyle Lafferty ត្រូវពិន័យ ២៣,០០០ផោន ពីបទភ្នាល់បាល់

ខ្សែប្រយុទ្ធក្លឹប Norwich City កីឡាករ Kyle Lafferty ត្រូវបានពិន័យជាទឹកប្រាក់ ២៣,០០០ផោន ព្រមទាំងត្រូវព្រមានចំពោះអាកប្បកិរិយានាថ្ងៃអនាគតបន្ទាប់ពីទទួលការពីន័យរបស់ Football Association ពីបទភ្នាល់បាល់។

កីឡាករជម្រើសជាតិ អ៊ែកឡង់ ខាងជើង វ័យ ២៨ ឆ្នាំ ត្រូវបានពិន័កាលពីពេលថ្មីៗនេះដោយធ្វើខុសពីច្បាប់ FA rule E8 ដែលហាមកីឡាករបាល់ទាត់អាជីពពីការភ្នាល់គ្រប់បែបយ៉ាងដែលទាក់ទងនឹងបាល់ទាត់។

កីឡាករ Lafferty បង្ហាញខ្លួនក្នុងលីកឲ្យក្លឹប Norwich កាលពីរដូវកាលមុនបានមួយប្រកួត ហើយលេងបាន ៦ ដងឲ្យក្លឹប Birmingham City ក្នុងលក្ខខណ្ឌខ្ចីជើង៕

គួរបញ្ជាក់ផងដែរថា Rule E8 គឺជាច្បាប់សម្រាប់កីឡាករអាជីពឲ្យជៀសវាងក្នុងការភ្នាល់លើការប្រកួតដែលពួកគេមានទាក់ទង មិនត្រឹមតែប៉ុណ្ណោះអ្វីផ្សេងទៀតដែលទាក់ទងនឹងសកម្មភាពបាល់ទាត់ជុំវិញពិភពលោក ដែលក្នុងនោះមានការប្រកួត ការដោះដូរកីឡាករ និង អ្នកចាត់ការទូទៅ ជាដើមក៏ត្រូវបានហាមផងដែរ៕

Kyle Lafferty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ