លោក Mike Phelan ដែលជា caretaker របស់ក្លឹប Hull នឹងដឹកនាំក្រុមក្នុងការប្រកួតដំបូងជាមួយក្លឹប Leicester

លោក Mike Phelan នឹងដឹកនាំក្លឹប Hull នៅក្នុងការប្រកួតដំបូង Premier League របស់ពួកគេជាមួយក្លឹបជើងឯករដូវកាលមុន Leicester នៅថ្ងៃសៅរ៍នេះ។

អ្នកចាត់ការទូទៅបណ្តោះអាសន្នវ័យ ៥៣ ឆ្នាំនឹងដឹកនាំក្រុមក្នុងការប្រកួតដំបូងបន្ទាប់ពីលោក Steve Bruce ចាកចេញពីក្លឹបនៅថ្ងៃទី ២២ កក្កដា កន្លងទៅ។

លោក Phelan បានជួបពិភាក្សាជាមួយនឹងអនុប្រធានក្លឹប Hull លោក Ehab Allam កាលពីថ្ងៃច័ន្ទកន្លងទៅ ហើយក៏អនុញ្ញាជាតិឲ្យខ្ញុំដឹកនាំការប្រកួតដំបូង ប៉ុន្តែអាចនឹងបន្ត។

គួរបញ្ជាក់ផងដែរថា ក្លឹបនេះត្រូវបានសារព័ត៌មានឲ្យដឹងថាកំពុងតែចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ វែលស៍ Chris Coleman ឬលោក Gianfranco Zolaមកដឹកនាំ៕

Mike Phelan

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ