UEFA Super Cup 2016: ក្លឹប Rea Madrid ជួបជាមួយក្លឹប Sevilla យប់នេះ

ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Super Cup 2016 ដែលជាការប្រកួតឆ្នាំទី ៤១ នៃការប្រកួត UEFA Super Cup នោះនឹងធ្វើឡើងនៅយប់នេះ។ ការប្រកួតបាល់ទាត់នេះរៀបចំជារៀងរាល់ឆ្នាំដោយ UEFA ដែលក្លឹបជើងឯកទ្វីបអឺរ៉ុបទាំងពីរ ពោលគឺ ជើងឯក UEFA Champions League និងជើងឯក UEFA Europa League ផងដែរ។

សម្រាប់ការប្រកួតនៅឆ្នាំនេះក្លឹប Real Madrid ដែលជាជើងឯក 2015–16 UEFA Champions League នឹងត្រូវជួបប្រកួតជាមួយក្លឹប Sevilla ដែលជាជើងឯក 2015–16 UEFA Europa League។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Lerkendal Stadion ទីក្រុង Trondheim ប្រទេស Norway នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ។

គួរបញ្ជាក់ផងដែរថា ក្រុមទាំងធ្លាប់ជួបគ្នាម្តងរួចទៅហើយកាលពីឆ្នាំ ២០១៤ នៅ Cardiff នៅពេលដែលក្លឹប Real Madrid យកឈ្នះ ២-០ ដែល ២ គ្រាប់នោះរកបានដោយកីឡាករ Ronaldo។ រង់ចាំទស្សនាទាំងអស់គ្នាថាតើក្លឹប Real Madrid នឹងយកឈ្នះលើក្លឹប Sevilla ដូចកាលពីឆ្នាំ ២០១៤ បានដែរឬទេ៕

cam1

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ