ក្លឹប Paris St-Germain ទិញខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Jese

ជើងឯកលីកកំពូលនៃប្រទេសបារាំង ក្លឹប Paris St-Germain បានចុះកុងត្រាក្នុងការទិញខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Jese ពីក្លឹប Real Madrid ក្នុងតម្លៃបិទជិតក្នុងកុងត្រារយៈពេល ៥ ឆ្នាំ។

កីឡាករ វ័យ ២៣ ឆ្នាំរូបនេះចូលរួមជាមួយក្លឹប Real Madrid នៅអាយុ ១៤ ឆ្នាំ ហើយក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលឈ្នះជើងឯក Champions League ឆ្នាំ ២០១៤ និង ២០១៦ផងដែរ។

កីឡាកររូបនេះទទួលបានការចាប់អារម្មណ៍ពីអតីតអ្នកចាត់ការទូទៅក្លឹប Sevilla លោក Unai Emery ដែលបានចូលកាន់ដំណែងជំនួសលោក Laurent Blanc ក្នុងនាមជាធ្នកចាត់ការទូទថ្មីរបស់ក្លឹប PSG កាលពីខែមិថុនាកន្លងទៅ។

ក្រោយចុះកុងត្រាកីឡាករ Jese បានប្រាប់គេហទំព័ររបស់ក្លឹបថា៖ “នេះគឺជាកិតិ្តយសរបស់ខ្ញុំដែលបានធ្វើការជាមួយលោក Unai Emery ដែលបានសាងកេរ្ត៍ឈ្មោះដ៏ល្អកន្លងមក៕”

Jese

Screen Shot 2016-08-09 at 9.38.48 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ