Paul Pogba ត្រលប់មកក្លឹប Manchester United វិញជាផ្លូវការក្នុងតម្លៃខ្លួន ៨៩ លានផោន

ក្រោយចុះកុងត្រាជាផ្លូវការជាមួយក្លឹបបិសាចក្រហម Manchester United វិញក្នុងតម្លៃកំណត់ត្រាពិភពលោក ៨៩ លានផោនហើយនោះ កីឡាករ Paul Pogba បាននិយាយថា៖ “នេះជាពេលវេលាសាកសមសម្រាប់ខ្ញុំត្រលប់មក Old Trafford វិញ។”

កីឡាករខ្សែបម្រើកណ្តាល វ័យ ២៣ ឆ្នាំរូបនេះបានត្រលប់មកក្លឹប Manchester United វិញក្រោយចាកចេញរយៈពេល ៤ ឆ្នាំ បន្ទាប់ពីបានផ្ទេរទៅក្លឹប Juventus ក្នុងតម្លៃ ១.៥ លានផោន កាលពីឆ្នាំ ២០១២។

កីឡាករ Pogba ដែលបានចុះកុងត្រាជាមួយក្លឹប Manchester United រយៈពេល ៥ ឆ្នាំបានបន្តថា៖ “នេះជាក្លឹបដែលខ្ញុំអាចសម្រេចបាននៅអ្វីដែលខ្ញុំសង្ឃឹម។”

អ្នកចាត់ការទូទៅលោក Jose Mourinho និយាយថាកីឡាករ Pogba អាចជា “បេះដូងនៃក្លឹប” ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

ក្លឹប Manchester United នឹងត្រូវបង់ថ្លៃដល់ជើងឯកលីកកំពូលអ៊ីតាលីចំនួន ១០៥ លាន អឺរ៉ូ បូករួមជាមួយនឹង ៥ លាន អឺរ៉ូ ទៀតសម្រាប់ performance-related bonuses និងថ្លៃផ្សេងៗទៀត។

ការត្រលប់មកវិញរបស់កីឡាករ Pogba គឺបានបំបែកកំណត់ត្រារបស់កីឡាករ Gareth Bale ដែលមានតម្លៃខ្លួន ៨៥ លានផោនក្នុងការផ្ទេរទៅក្លឹប Real Madrid កាលពីឆ្នាំ ២០១៣ ក្នុងប្រវិត្តសាស្រ្តដោះដូរកីឡាករលើពិភពលោក។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះក្លាយជាកីឡាករទី៤ ដែលលោក Mourinho បានទិញក្រោយដឹកនាំក្លឹប Manchester United ដែលក្នុងនោះកីឡាករ ៣ រូបផ្សេងទៀតរួមមាន៖ ខ្សែការពារ Eric Bailly, ខ្សែប្រយុទ្ធ Zlatan Ibrahimovic និងខ្សែប្រយុទ្ធកីឡាករ Henrikh Mkhitaryan៕

Paul Pogba

pogba

13879235_1025992114165393_1058682866622296044_n

pogba 1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ