Inter Milan: លោក Frank de Boer នឹងក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប

ក្លឹប Inter Milan នៅលីកកំពូលនៃប្រទេស អ៊ីតាលី បានសម្រេចចែកផ្លូវជាមួយលោក Roberto Mancini ហើយគ្រោងនឹងតែងតាំងអតីតអ្នកចាត់ការទូទៅរបស់ក្លឹប Ajax លោក Frank de Boer ជំនួសវិញ។

អ្នកចាត់ការទូទៅសញ្ជាតិ ហូឡង់ De Boer វ័យ ៤៦ ឆ្នាំត្រូវបានឲ្យដឹងថាបានយល់ព្រមជាមួយនឹងកុងត្រារយៈពេល ៣ ឆ្នាំដើម្បីជំនួសអ្នកចាត់ការទូទៅសញ្ជាតិ អ៊ីតាលី វ័យ ៥១ ឆ្នាំ លោក Roberto Mancini។

ក្លឹប Inter ដែលត្រូវបានក្រុមហ៊ុន ចិន Suning ទិញកាលពីខែមិថុនា បានចាញ់ក្រុម Tottenham ក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីកាលពីពេលថ្មីៗនេះ។

 

អតីតកីឡាករក្រុមជម្រើសជាតិ ហូឡង់ De Boer បានចាកចេញពីក្លឹប Ajax កាលពីដើមរដូវកាក្តៅហើយត្រូវបានសារព័ត៌មានជាច្រើននិយាយក្លឹប Southampton និងក្លឹប Everton ចង់បានរូបលោកទៅដឹកនាំផងដែរ។

គួរបញ្ជាក់ផងដែរថាលោកបានដឹកនាំក្លឹបនៅ Amsterdam ឈ្នះជើងឯកលីកកំពូលនៃប្រទេស ហូឡង់ បាន ៤ សម័យ ប៉ុន្តែត្រូវចាញ់ក្លឹប PSV Eindhoven នៅក្នុងការប្រកួតថ្ងៃចុងរដូវកាល៕

Frank De Boer

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ