Rio 2016: អត្តពលិក​កាយសម្ព័ន្ធ​ Samir Ait Said បាក់ជើងក្នុងការប្រកួត

អត្តពលិកកាយសម្ព័ន្ធ សញ្ជាតិ បារាំង Samir Ait Said ទទួលរងរបួសបាក់ជើងក្នុងការប្រកួតការប្រកួតអូឡាំពិក នាទីក្រុង Rio កាលពីពេលថ្មីៗនេះ។ 

អត្តពលិកកាយសម្ព័ន្ធ វ័យ ២៦ ឆ្នាំរូបនេះបានបាក់ជើងឆ្វេងបន្ទាប់ពីការសំដែងរួចធ្លាក់មកដល់ដីមិនទំនងធ្វើឲ្យបាក់ជើងក្នុងការប្រកួតជម្រុះផ្នែកបុរស។

Said ដែលឈ្នះមេដាយមាស ក្នុងការប្រកួត 2013 European Championships ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយមានការគាំទ្រពីអ្នកចូលរួមទស្សនាយ៉ាងច្រើនដែលទស្សនាក្នុងការប្រកួតនេះ។

ប្រធានក្រុម បារាំង Corrine Moustard-Callon បាននិយាយថា: “យើងមិនដឹងថាមានអ្វីកើតឡើងនោះទេ ក្រៅពីឃើញជើងរបស់ Said បាក់។” ប្រធានក្រុមរូបនេះបានបន្តថា: “បច្ចុប្បន្ន Said កំពុងតែនៅមន្ទីរពេទ្យជាមួយគ្រូពេទ្យ។ យើងនឹងត្រូវពិនិត្យបន្ថែមថានេះគ្រាន់តែជាឆ្អឹងឬយ៉ាងណា៕”

36F2EEF000000578-3727174-image-a-41_1470514429768

36F1E9C900000578-3727174-A_French_gymnast_s_Olympics_ended_when_he_severely_injured_his_l-a-25_1470513065812

_90700107_samiraitsaid

36F1ECB600000578-3727174-After_a_delay_of_several_minutes_he_was_eventually_wheeled_out_a-a-23_1470513065776

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ