Rio Olympics 2016: កីឡាករហែលទឹក Michael Phelps ឈ្នះមេដាយមាសអូឡាំពិក ទី ១៩

កីឡាករហែលទឹក Michael Phelps បានឈ្នះមេដាយមាស អូឡាំពិក ទី ១៩ ក្នុងអាជីបរបស់ខ្លួនដោយប្រទេស អាម៉េរិគ ឈ្នះ ក្នុងការហែលទឹកបុរស 4x100m ក្នុងការប្រកួត freestyle នៅទីក្រុង Rio។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះមកការប្រកួតនៅប្រទេស ប្រេស៊ីល ក្នុងនាមជាកីឡាករដែលល្អក្នុងការប្រវិត្តសាស្រ្តអូឡាំពិក ហើយឥលូវបានឈ្នះមេដាយ ២៣ ក្នុងការប្រកួត ៥។

កីឡាកររូបនេះហែលក្នុងជុំទី ២ ឲ្យក្រុមអាម៉េរិគ  ដែលឈ្នះក្នុងថេរវេលា ៣ នាទី ៩.៩២ វិនាទី ហើយក្រុមប្រទេស បារាំង ធ្វើបាននៅក្នុងថេរវេលា ៣ នាទី ១០.៥៣ វិនាទី និង ក្រុមអូស្រ្តាលី ធ្វើបានក្នុង ៣នាទី ១១.៣៧។

គួរបញ្ជាក់ផងដែរថា កីឡាករ Phelps បានចេញពីការចូលនិវត្តន៍នៅឆ្នាំ ២០១៤ បន្ទាប់ពីចូលនិវត្តន៍ក្រោយការប្រកួតនៅទីក្រុង ឡុង ២០១២៕

Screen Shot 2016-08-08 at 11.07.37 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ