Rio Olympics 2016: កីឡាការីនី Serena និង Venus Williams ចាញ់ក្នុងការប្រកួត Double

កីឡាការីនី Serena និង Venus Williams បានចាញ់ការប្រកួតអូឡាំពិកផ្នែកវាយជាគូរជាលើកដំបូងនៅក្នុងការប្រកួតជុំទី ១ នៅទីក្រុង  Rio 2016។

កីឡាការីនីកំពូលសញ្ជាតិ អាម៉េរិគ បានចាញ់ក្នុងលទ្ធផល  6-3 6-4 ក្រោយថ្វៃដៃរបស់កីឡាការីនី សញ្ជាតិ ឆេក កីឡាការីនី Lucie Safarova និងកីឡាការីនី Barbora Strycova ដែលតើបតែចាប់ដៃគូរគ្នាថ្មីៗនេះតែប៉ុណ្ណោះ។

_90706622_tennis

នេះជាការទទួលបរាជ័យជាលើកដំបូងនៅក្នុងការប្រកួតអូឡាំពិក ១៦ ប្រកួតជាមួយគ្នា។

កីឡាការីនី Serena និង Venus Williams បានឈ្នះមេដាយមាសជាមួយគ្នានៅទីក្រុង នៅទីក្រុងស៊ីដនី 2000, ប៉េកាំង 2008 និង ឡុង 2012 ប៉ុន្តែមិនបានប្រកួតនៅក្នុងការប្រកួតទីក្រុង អាតែន 2004 បន្ទាប់ពីកីឡាការីនី Serena ត្រូវបានដកខ្លួនចេញក្រោយរងរបួស។

កីឡាការីនីជើងឯក Grand Slam ២២ សម័យ Serena បាននិយាយក្រោយការប្រកួតថា៖ “យើងលេងមិនបានល្អនោះទេ ហើយនេះបានបង្ហាញពីលទ្ធផលនៅក្នុងការប្រកួតនេះ៕”

_90706624_williams

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ