មឿន សុខហ៊ុច ក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ៦៥ គីឡូក្រាម

ភ្នំពេញ:ទីបំផុតអ្នកប្រដាល់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សបានក្លាយជាម្ចាស់ខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៥ គីឡូក្រាមដែលប្រកួតនៅសង្វៀន SEA-TV កាលពីរសៀលថ្ងៃទី៧សីហាបន្ទាប់ពីកីឡាកររូបនេះយកឈ្នះលើអ្នកប្រដាល់ ផង់ សុ ភាព ដែលមកពីក្លិប តាឡីដំរី មានរិទ្ធដោយឯកច្ឆន្ទនោះ ។

ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាដោយមិនសំចៃកម្លាំងឡើយគឺគេវាយប្រហារគ្នា ដោយអស់ពីសមត្ថភាពដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន ៥.០០០ដុល្លារ ឯ អ្នកចាញ់ដែលទទួកបានរង្វាន់ ៣.០០០ ដុល្លារនោះ។ ក្នុងការប្រកួត ៥ ទឹក កីឡាករ សុខហ៊ុច មានប្រៀបស្ទើរតែគ្រប់ទឹកដោយវ៉ៃចំគោលដៅបានច្រើនជាងកីឡាករ សុភាព។ សុខ ហ៊ុចវ៉ៃចេញបានល្អនៅដើមទឹក ឯ ចុងទឹកសុភាពវ៉ៃបានល្អវិញក្នុងខណៈដែលសុខហ៊ុចអស់កម្លាំងនោះ ។ទោះជាយ៉ាង ណាក៏អាជ្ញាកណ្ដាលទាំង ៥ សុទ្ធតែផ្ដល់ពិន្ទុឲ្យសុខហ៊ុចជាអ្នកឈ្នះ៕

photo_2016-08-08_04-39-09 [800x600]

photo_2016-08-08_04-40-11 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ