ភ្ញៀវទេសចរណ៍ចិន មករត់ម៉ារ៉ាតុងអង្គរច្រើនជាងគេ ក្នុងចំណោម ៤៨ប្រទេស

សៀមរាប៖ នាព្រឹកនេះ ព្រឹត្តិការណ៍ប្រកួតរត់ម៉ារ៉ាតុង លើកទី៣ ឆ្នាំ ២០១៦ បានចាប់ផ្ដើមជាផ្លូវការហើយ ដែលមានភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក ប្រមាណ២៨០០នាក់ ដោយក្នុងនោះមានភ្ញៀវទេសចរណ៍ចិនច្រើនជាងគេ ក្នុងចំណោម៤៨ប្រទេស។ ក្នុងព្រឹត្តិការណ៍ ប្រកួតរត់ប្រណាំងប្រចាំឆ្នាំនេះ ភ្ញៀវទេសចរណ៍ដែលចូលរួម ក្នុងកម្មវិធីចក្រភពអង្គរ មានចំនួន ២៨០០នាក់ ក្នុងនោះជនបរទេសចំនួន ១៤៥០នាក់ មកពី៤៨ប្រទេស ចិនលំដាប់ថ្នាក់ទី១ ជប៉ុនទី២ និង តៃវ៉ាន់ទី៣ និងប្រជាជនកម្ពុជាចំនួន ១,៣៥០នាក់ កើនឡើង១០% ធៀបនឹងឆ្នាំ២០១៥។ ជាមួយគ្នានេះផងដែរ ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល 6ខែដើមឆ្នាំ២០១៦ ដែលក្នុងនោះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ២,៤០០,០០០នាក់ កើនឡើង ២.៦% បើធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ រីឯទេសចរអន្តរជាតិមកទស្សនាអង្គរ តាមប្រលានយន្តហោះសៀមរាប មានចំនួន ៦៥៩,៥០៣នាក់ កើនឡើង ២.៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

Angkor-Marathon-photos-AM

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ