ក្លឹប Sunderland ទិញខ្សែការពារ Papy Djilobodji ពីក្លឹប Chelsea

ក្លឹប Sunderland បានសម្រេចទិញខ្សែការពារកីឡាករ Papy Djilobodji ពីក្លឹប Chelsea ក្នុងតម្លៃ £8 លាន។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានក្លាយជាកីឡាករដំបូងដែលអ្នកចា់តការទូទៅថ្មី លោក David Moyes បានទិញក្នុងកុងត្រារយៈពេល ៤ ឆ្នាំមកលេងនៅកីឡដ្ឋាន Stadium of Light។

កីឡាករ Djilobodji រូបនេះបានចូលរួមជាមួយក្លឹប Chelsea រដូវក្តៅឆ្នាំមុនជាមួយនឹងតម្លៃខ្លួន £4 លាន ប៉ុន្តែមិនបានបង្ហាញខ្លួននោះទេ មុននឹងចំណាយពេលនៅជាមួយក្លឹប Werder Bremen ក្នុងកុងត្រាខ្ចីជើង។

គួរបញ្ជាក់ផងដែរថា កីឡាកតខ្សែការពារកណ្តាលរូបនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ បាន ១២ ដង និងចំណាយពេល ៥ ឆ្នាំនៅក្លឹប Nantes មុននឹងផ្ទេរមកលឹងនៅអង់គ្លេស៕

Papy Djilobodji

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ