ក្លឹប Manchester City ទិញខ្សែប្រយុទ្ធសញ្ជាតិ កូឡាំប៊ី Marlos Moreno

ក្លឹប Manchester City បានសម្រេចចិត្តទិញខ្សែប្រយុទ្ធកីឡាករ Marlos Moreno ក្នុងតម្លៃ £4.75 លាន ក្នុងកុងត្រារយៈពេល ៥ ឆ្នាំពីក្លឹប Atletico Nacional។

កីឡាករវ័យ ១៩ ឆ្នាំនឹងទៅលេងឲ្យក្លឹប Deportivo La Coruna សម្រាប់រដូវកា 2016-17 ។

កីឡាកររូបនេះក្លាយជាកីឡាករទី ៣ ដែលលោក Pep Guardiola បានទិញបន្ទាប់ពីបានទិញកីឡាករ Leroy Sane ពីក្លឹប Schalke និងខ្សែប្រយុទ្ធកីឡាករ Gabriel Jesus ពីក្លឹប Palmeiras។

ក្រោយពីបានចូលជំនួសលោក Manuel Pellegrini លោក Guardiola បានចំណាយប្រមាណជាជាង £100 លានហើយក្នុងទិញកីឡាករ។

កីឡាករ Moreno បានប្រាប់ក្រោយចុះកុងត្រាថា: “លោក Pep Guardiola គឺជាអ្នកចាត់ការទូទៅមួយរូបដ៏អស្ចារ្យនៅលើពីភពលោក។ ខ្ញុំគិតថាគាត់ពេញចិត្តកីឡាករវ័យក្មេង ហើយគាត់នឹងធ្វើឲ្យកីឡាករវ័យរីកចម្រើនទាំងបច្ចេកទេស និង តិចនិច៕”

Marlos Moreno

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ