ឃឹម ឌីម៉ា និង អាំង សំអាត បំបាក់អ្នកប្រដាល់ថៃបានសម្រេចកាលពីយប់មិញ

ភ្នំពេញ៖ ការប្រកួតប្រដាល់លើសង្វៀន SEA TV កាលពីយប់ថ្ងៃទី៥ ខែសីហាម្សិលមិញ អ្នកប្រដាល់កម្ពុជាទាំង ២ រូបគឺអាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ និង ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានប្រកួតឈ្នះថៃដូចគ្នា ។

IMG_1953 [800x600]

សំអាតដែលកន្លងមកតែងតែជួបបរាជ័យនោះ លើកនេះគេបានយកឈ្នះអ្នកប្រដាល់ថៃ Teng Noen មុនទឹកទី ៥ បានយ៉ាងជោគជ័យ។ ការប្រកួតលើកនេះ សំអាតហាក់ដូចជាត្រៀមខ្លួនបានល្អដោយគេចាប់ផ្ដើមវាយសម្រុកលើគូប្រកួតតាំងពីដើមទឹកទី ១ ទៅតែម្ដង ដោយវាយចេញច្រើនហើយក៏ចំគោលដៅបានច្រើនដែរ ។ ចំណែកអ្នកប្រដាល់ថៃ Teng Noeng វិញបន្ទាប់ពីវ៉ៃចេញមិនសូវរួចនោះគេដកថយ និងការពារច្រើនជាង ។ ចាប់ពីទឹកទី ៣ទៅ Teng Noeng បាត់បង់សមត្ថភាពប្រកួតតែម្ដង ហើយនៅទឹកទី៥ ក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួតបន្តតែម្តង។

IMG_1964 [800x600]

ចំណែកឃីម ឌីម៉ា ដែលបានយកឈ្នះអ្នកប្រដាល់ថៃ Aram Boy ដោយពិន្ទុទាំងលំបាកបន្ទាប់ពីប្រកួតគ្នា ៥ ទឹកយ៉ាងតឹងតែងនោះ ។ ឌីម៉ា ប្រើជង្គង់ និង កែងបានល្អប៉ុន្តែ Aram Boy វិញស្នៀតទាត់ និង កណ្ដាប់ដៃរបស់គេរហ័ស និងធ្ងន់ទៀតផង ។បើតាមការអះអាងពីអាជ្ញាកណ្ដាលនោះថាឌីម៉ាមានស្ថិតិវ៉ៃចំគោលដៅបានច្រើនជាងទើបគេបានទទួលជ័យជម្នះបែបនេះ៕

IMG_1978 [800x600]

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ