លីគកំពូលកម្ពុជា៖ ស្វាយរៀង លត់អាស៊ីអឺរ៉ុប ៣-១ ដើម្បីពង្រឹងកៅអីលេខ៤

ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមអាស៊ីអឺរ៉ុប នៅក្នុងជំនួបជើងទី២ ដោយលទ្ធផល ៣-១ លើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ ដើម្បីពង្រឹងកៅអីចំណាត់ថ្នាក់លេខ៤ របស់ខ្លួននៅតារាងពិន្ទុពានរង្វាន់មិត្តហ្វូនខេមបូឌាលីក រដូវកាលថ្មី ឆ្នាំ២០១៦នេះ ។

13516355_1760389717531862_3830262519932515330_n

កាលពីជើងទី១ លើទឹកដីខេត្តស្វាយរៀង ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះអាស៊ីអឺរ៉ុប ៤-០ ឯណោះប៉ុន្ដែការប្រកួតក្រៅដីលើកនេះវិញ ស្វាយរៀងរកបានត្រឹម ៣គ្រាប់ប៉ុណ្ណោះ ដែលធ្វើសម្រេចដោយកីឡាករ សំអឿន ពិដោរ នៅនាទីទី១៧, កីឡាករ Kipson នៅនាទីទី៤៧ និងកីឡាករ ណុប តុលា នៅនាទីទី៧៧ ។ ចំណែកគ្រាប់បាល់វាយបករបស់អាស៊ីអឺរ៉ុប គឺរកបានដោយកីឡាករ សឿង សុផាន់ណា នៅនាទីទី៩០ ។ ជាមួយនឹងការទទួលបានជ័យជម្នះនេះ បានធ្វើឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៤ ឈរលេខ៤ និងមាន ២៥ពិន្ទុ ក្រោយប្រកួត ១៤លើកឈ្នះ៨ ស្មើ១ និងចាញ់៥ ប៉ុន្ដែនេះគឺជាក្ដីសង្ឃឹមក្នុងការប្រជែងចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមណាហ្គាវើលដែលកំពុងឈរលេខ៣ បណ្ដោះអាន្នមាន ២៧ពិន្ទុ ក្រោយឆ្លងកាត់ ១៤ប្រកួតដូចគ្នាឈ្នះ៨ ស្មើ៣ និងចាញ់៣ ។ រីឯអាស៊ីអឺរ៉ុប នៅតែបន្ដឈរលំដាប់បាតតារាងទើបរកបាន ៦ពិន្ទុប៉ុណ្ណោះ ។

ដោយឡែកសម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១៥ នៅថ្ងៃទី០៥ ខែសីហានេះ គឺមាន ២គូ ក្នុងនោះក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមស៊ីម៉ាក់ពហុនៅកីឡដ្ឋាជាតិវេលាម៉ោង ៦ល្ងាចនេះ និងក្រុមវេស្ទើន បើកទ្វារកីឡដ្ឋានទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង ៣:៣០នាទីរសៀលនេះ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ