Champions League: ក្លឹប Manchester City ជួប Steaua Bucharest ក្នុងវគ្គជម្រុះ

ការចាប់ឆ្នោតការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League វគ្គជម្រុះបានបញ្ចប់ដោយក្នុងនោះក្លឹប Manchester City នឹងត្រូវជួបប្រកួតជាមួយក្លឹបមកពីប្រទេស រ៉ូម៉ានី Steaua Bucharest ខណៈជើងឯកនៃលីកនៃប្រទេសស្កុតឡែន Celtic ប្រកួតជាមួយក្លឹប Hapoel Beer Sheva ។ រីឯជើងឯកនៃប្រទេស អាយរីស Dundalk នឹងត្រូវជួបប្រកួតជាមួយក្លឹបដែលមកពី ប៉ូឡូញ Legia Warsaw។

គូរពិសេសក្នុងវគ្គជម្រុះនេះគឹក្លឹប Porto នឹងត្រូវជួបប្រកួតជាមួយក្លឹបដែលមកពីប្រទេស អ៊ីតាលី Roma ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គជម្រុះនេះទាំងពីរជើងនឹងធ្វើឡើងនៅថ្ងៃទី ១៦ និង ១៧ ជើងទី១ និង ថ្ងៃទី ២៣ និង ២៤ ជើងទី ២ ខែសីហានេះ៕

13662191_1299462593433533_4958891898920229735_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports & UEFA Champion League

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ