V.League 1: កាលវិភាគប្រកួតសប្តាហ៍ទី ១៩

ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 បានឈានដល់សប្តាហ៍ទី ១៩ ហើយដោយក្នុងសប្តាហ៍នេះនៅថ្ងៃសៅរ៍ មានការប្រកួតតែ ១ គួរប៉ុណ្ណោះ ខណៈ ថ្ងៃអាទិត្យ មានការប្រកួតរហូតដល់ទៅ ៦ គូរ។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ័នេះ ក្លឹប Long An នឹងត្រូវទទួលភ្ញៀវ SL Nghe An ដោយការប្រកួតនេះក៏មានផ្សាយផ្ទាល់លើទូរទស្សន៍ VTV6ផងដែរ។

ចំណែកឯការប្រកួតថ្ងៃអាទិត្យវិញ ក្លឹប B.Binh Duong នឹងត្រូវទទួលភ្ញៀវក្លឹប  Hai Phong ដែលអាចនិយាយថាជាការប្រកួតធំមួយប្រចាំសប្តាហ៍នេះផងដែរ។ ការប្រកួតនេះគឹសំខាន់ចំពោះក្លឹប Hai Phong ក្នុងការទទួលបាន ៣ ពិន្ទុ ដើម្បីដាក់សម្ពាធទៅលើក្លឹប SHB Da Nang ដែលបច្ចុប្បន្នកំពុងឈនៅលេខ ១ នៃតារាងពិន្ទុសរុបវិញ។

រីឯក្លឹបដែលបច្ចុប្បន្នលកំពុងឈនៅកំពូលតារាងពិន្ទុសរុប SHB Da Nang នឹងត្រូវទៅប្រកួតនៅទឹកដីរបស់ក្លឹប Ha Noi T&T ក៏ជាការប្រកួតធំប្រចាំសប្តាហ៍នេះដូចគ្នា។ ការប្រកួតនេះសុទ្ធសំខាន់សម្រាប់ក្លឹបទាំងពីរដោយក្លឹប SHB Da Nang ត្រូវការឈ្នះដើម្បីរក្សាររក្សាដំណែងកំពូលតារាងខណៈក្លឹប Ha Noi T&T ត្រូវការឈ្នះដាច់ខាតដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងយកដំណែងជើងឯកនារដូវកាល ២០១៦ ដោយសារតែបច្ចុប្បន្ននេះក្លឹបដែលឈកំពូលតារាងមានពិន្ទុលើសក្លឹបដែលឈនៅលេខ ៥ Ha Noi T&T តែ ២ ពិន្ទុប៉ុណ្ណោះ។ ដូចនេះអ្វីៗនៅមិនទាន់ច្បាស់នោះទេពោលគឺក្លឹបទាំង ៥ នៅមានឱកាសដូចគ្នា។ ខាងក្រោមជាកាលវិភាគសម្រាប់សប្តាហ៍ទី ១៩ នេះ៕

13724869_1199022936827788_4863107579308165569_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ V. League 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ