KIATISUK: ខ្ញុំចង់បានលទ្ធផលល្អឥតខ្ចោះក្នុងការប្រកួត AFF Suzuki CUP វគ្គជម្រុះពូល

លោកគ្រូបង្គោលក្រុមជម្រើសជាតិ ថៃ លោក Kiatisuk ចង់បានលទ្ធផលល្អឥតខ្ចោះនៅក្នុងការប្រកួត 2016 AFF Suzuki Cup វគ្គជម្រុះពូល។

ក្រុមជម្រើសជាតិថៃ ក្រោយការចាប់ឆ្នោតគឺស្ថិតនៅពូល A ដែលជាពូលពិបាកជាងគេដែលក្នុងនោះមានជើងឯក ៤ សម័យ ក្រុមជម្រើសជាតិ សិង្ហបុរី ម្ចាស់ផ្ទះ ហ្វីលីពីន និង ប្រទេស ឥណ្ឌូនេស៊ី។

AFF Suzuki Cup Group Stage

ប៉ុន្តែអតីតខ្សែប្រយុទ្ធក្លឹប Hoang Anh Gia Lai បានបញ្ជាក់យ៉ាងច្បាស់ថាក្រុមរបស់ខ្លួននឹងកំណត់គោលដៅគឺឈ្នះគ្រប់ប្រកួតក្នុងការប្រកួតជម្រុះពូល ក៏ដូចជាឈ្នះជើងឯកផងដែរ។

លោក Kiatisuk បាននិយាយថា៖ “នេះជាពូលដែលពិបាក ក្រុមទាំងអស់សុទ្ធតែមានចំណុចខ្លាំង ហើយពួកគេសុទ្ធតែមានទម្រង់លេងល្អគ្រប់ប្រកួត។ ក្រុមហ្វីលីពីនកំពុងតែឡើងជើង ខណៈ ក្រុមឥណ្ឌូនេស៊ី ជាក្រុមដែលយើងមិនអាចមើលរំលងបាន។” លោកបានបន្តថា៖ “យើងនឹងមិនមើលងាយគូរប្រកួតរបស់យើងនោះទេក្នុងការប្រកួតក្នុងពូល។ យើងនឹងចំណាយពេលដើម្បីវិភាគចំណុចខ្លាំង និងខ្សោយរបស់ពួកគេ។ យើងចង់ឈ្នះហើយទទួលបាន ៩ ពិន្ទុ។ គោលដៅរបស់យើងគឺជើងឯកម្តងទៀត៕”

KIATISUK

 

 

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ