ការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើមដោយភាពរអាក់រអួល

រីយ៉ូ៖ ការប្រកួតបាល់ទាត់នារីនៅក្នុងព្រឹត្តិការណ៍អូឡាំពិករីយ៉ូ ២០១៦ ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធនោះ បានដំណើរការទៅដោយភាពរអាក់រអួលដោយសាតែភាពខ្ជីខ្ជារបស់ក្រុមអ្នករៀបចំនោះ។ នៅក្នុងការប្រកួតដំបូងនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះបានបញ្ចប់ទៅដោយក្រុមស៊ុយអែត បានយកឈ្នះក្រុមអាហ្រ្វិកខាងត្បូងជាមួយលទ្ធផល ១-០ នៅក្នុងពូល E ស្របពេលដែលក្រុមម្ចាស់ផ្ទះប្រេស៊ីល ក៏បានយកឈ្នះលើក្រុមចិន ក្នុងលទ្ធផល ៣-០ ផងដែរ។

RIOEC831SXJO1_768x432

ការប្រកួតទាំងនេះ បានប្រព្រឹត្តទៅនៅកីឡដ្ឋាន Estadio Olimpico Joao Havelange ដែលត្រូវបានដាក់ឈ្មោះជាកិត្តិយសដល់អតីតប្រធាន FIFA និងត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីឆ្នាំមុនបន្ទាប់ពីមានបញ្ហាដំបូលក្នុងអំឡុងឆ្នាំ២០១៣ កន្លងមក។ យ៉ាងណាក៏ដោយ មានបញ្ហាមួយចំនួនបានកើតឡើងនៅក្នុងការប្រកួតនេះនិងបានបណ្តាលឱ្យប៉ះពាល់ទៅដល់មុខមាត់របស់ម្ចាស់ផ្ទះ និងធ្វើឱ្យមានការរិះគន់ពីសំណាក់អ្នកសារព័ត៌មានផងដែរ នៅពេលដែលសេចក្តីរាយការណ៍របស់ពួកគេត្រូវរអាក់រអួលដោយសារទូរទស្សន៍នៅក្នុងបន្ទប់ផ្សព្វផ្សាយមិនដំណើរការនោះ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែជណ្តើរយន្ត ការរៀបចំផ្លាកសញ្ញាប្រាប់ផ្លូវ រួមទាំងកង្វះខាតធុងសំរាមនៅក្នុងបន្ទប់ទឹកផងបានធ្វើឱ្យមានការស្តីបន្ទោសដល់អ្នករៀបចំ ខណៈដែលពួកគេបែរជាព្យាយាមគេចវេសពីការទទួលខុសត្រូវហើយឆ្លើយបែបដោះសារយករួចខ្លួនទៅវិញ។

g35ojxzk.4uk

ហេតុការណ៍ទាំងនេះមិនមែនជាអ្វីដែល IOC រំពឹងចង់បាននោះទេ ជាពិសេសកីឡដ្ឋានដែលត្រូវធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអូឡាំពិកកម្រិតសកលលោកបែបនេះ បែរជាមានអ្នកចូលរួមតែប៉ុន្មានរយនាក់ប៉ុណ្ណោះក្នុងការប្រកួតបាល់ទាត់នារី ហើយនេះជាចំនួនដ៏តិចតួចមិនអាចបំពេញកន្លែងអង្គុយដែលមានចំនួនដល់ទៅ  ៦០០០០ នាក់នោះឡើយ៕

wu0ev14x.pmj

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ