ក្រុមបាល់ទាត់ជម្រើសជាតិ ថៃ ឈ្នះជើងឯក AFF WOMEN’S CHAMPIONSHIP 2016

ការប្រកួតបាល់ទាត់នារី AFF Women’s Championship 2016 ដែលធ្វើឡើងនៅប្រទេស មីយ៉ាន់ម៉ា កន្លងទៅនេះបានបញ្ចប់ទៅដោយក្រុមជម្រើសជាតិនារី ថៃ បានក្លាយជាជើងឯក ទី ២ ក្រោយយកឈ្នះលើក្រុមបាល់ទាត់នារី វៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រដោយការស៊ុតបាល់ ១១ ម៉ែត្រ ៦-៥ ក្រោយស្មើគ្នា ១-១ ក្នុងការប្រកួតម៉ោងធម្មតា។

នៅក្នុងការប្រកួតដ៏តឹងតែងនេះក្រុមទាំងពីរបានបង្ហាញទម្រង់លេងយ៉ាងល្អដោយបញ្ចប់ការប្រកួតនៅម៉ោងធម្មតាគឹក្រុមទាំងពីរត្រឹមស្មើគ្នា ១-១។ លុះឈានដល់ការស៊ុតបាល់ ១១ ម៉ែត្រ ក្រុមទាំងពីរបន្តធ្វើបានល្អដូចគ្នាតែដល់គ្រាប់បាល់ទី ៦ របស់ក្រុមវៀតណាម ធ្វើមិនបានសម្រេចដែលជាហេតុធ្វើឲ្យក្រុមបាល់ទាត់នារីថៃឈ្នះជើងឯក AFF Championship 2016 នេះ។ ក្រុមបាល់ទាត់នារីឈ្នះជើងឯកនេះជាលើកទី ៣ ផងដែរ។

សម្រាប់ការប្រកួតយកលេខ ៣ និង លេខ ៤ វិញ ក្រុមម្ចាស់ផ្ទះ មីយ៉ាន់ម៉ា បានយកឈ្នះលើក្រុមនារី អូស្រ្តាលី អាយុក្រោម ២០ ឆ្នាំ ដោយលទ្ធផល ១-០។ ដូចនេះចំណាត់ថ្នាក់ក្នុងការប្រកួតនេះមានដូចតទៅ៖
ជើងឯក – ក្រុមបាល់ទាត់នារី ថៃ
ជើងឯករង – ក្រុមបាល់ទាត់នារី វៀតណាម
លេខ ៣ – ក្រុមបាល់ទាត់នារី មីយ៉ាន់ម៉ា
Fair Play award – ក្រុមបាល់ទាត់នារី អូស្រ្តាលី

13935176_728137413991740_7007144148677504821_n

13920939_728137363991745_5267951877509145002_n

13880310_728137373991744_1235436376398524764_n

12472502_728136990658449_424171937817436778_n

13620222_728137140658434_7731082228862284351_n

13879293_728136787325136_6382922020455002247_n

13886232_728136790658469_4957695241286586547_n

13902727_728137123991769_6152773314532214750_n

13902776_728137243991757_3946975294185733501_n

13912486_728137130658435_2890645210092428440_n

13920641_728136867325128_1001572943654322205_n

13921029_728137300658418_991127311989713256_n

13923844_1616665825291712_8269438903146307539_o

13934969_728137230658425_1352460257886750230_n

13935176_728136997325115_8937325768569690819_n

13939475_728137280658420_5498152297230562458_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand & Myanmar Football Federation

មតិយោបល់

Sponsor

អត្ថបទថ្មីៗ