AFC Cup៖ គ្រូណាហ្គាថា ប៉ះម៉ុងហ្គោលី និងនេប៉ាល់ មានសង្ឃឹមជាងជួបហ្វីលីពីន

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបានឲ្យដឹងថា សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 នៅលើទឹកដីប្រទេសម៉ុងហ្គោលីនាចុងខែនេះ លោកមិនសូវបារម្ភដូចការដឹកនាំក្រុមប្រកួតចាញ់ក្រុម Global FC របស់ហ្វីលីពីន នៅក្នុងពាន Singapore Cup លើទឹកដីសិង្ហបុរីកាលពីពេលថ្មីៗកន្លងទៅនោះទេព្រោះក្រុមជើងឯកលីគម្ចាស់ផ្ទះម៉ុងហ្គោលី និងនេប៉ាល់ គឺមានកម្រិតលេងទាបជាងកម្ពុជា ។

13511948_570855119753776_5945114005819892496_n

គ្រូបង្វឹកវ័យក្មេងរូបនេះ បានបញ្ជាក់ថា កត្តាដែលលោកមិនសូវបារម្ភ ព្រោះលោកបានសិក្សាពីលីគតាមប្រទេសនៃក្រុមដែលនឹងត្រូវជួបក្រុមណាហ្គារួមមានម៉ុងហ្គោល និងនេប៉ាល់ គឺនៅមានកម្រិត ហើយបើនិយាយពីចំណាត់ថ្នាក់ពិភពលោក (World Ranking) វិញកម្ពុជាឈរចំណាត់ថ្នាក់លេខ១៨០ លើក្រុមនេប៉ាល់ ដែលកំពុងឈរចំណាត់ថ្នាក់លេខ១៨៨ និងក្រុមម៉ុងហ្គោលី ឈរចំណាត់ថ្នាក់លេខ២០២ ។

13439156_571322376373717_8191392714889292630_n

ដូច្នេះលោករំពឹងថា លទ្ធផលការប្រកួតលើកនេះ នឹងមានភាពល្អប្រសើរជាងការក្រុមណាហ្គាវើល ជួបក្រុម Global FC របស់ហ្វីលីពីន លោកបានលើកឡើងថា៖ «កាលជួប Global កីឡាករខ្ញុំហាក់មានអារម្មណ៍ភាពភ័យខ្លាចច្រើន ដោយសារពួកគេដឹកនាំថាកីឡាករហ្វីលីពីនមានចំនួនលេងនៅលីគអាល្លឺម៉ង់ដ៏ ។ កត្ដាភ័យខ្លាចនេះហើយ ទើបបណ្តាលឲ្យរបូតគ្រាប់បាល់ជាច្រើនគ្រាប់ ប៉ុន្ដែសម្រាប់ការប្រកួតជម្រុះពាន AFC Cup 2017 នេះ យើងបានត្រៀមខ្លួនល្អជាងមុន ហើយលីគយើងក៏ល្អប្រសើរជាងលីគម៉ុងហ្គោលី ឬនេប៉ាល់ដែរ ។ ហេតុនេះខ្ញុំសង្ឃឹមថា យើងអាចឆ្លងផុតវគ្គជម្រុះនេះប្រសិនបើកីឡាករម្នាក់ៗប្រមូលអារម្មណ៍ហ្វឹកហាត់ និងប្រកួតបានល្អនោះ» ។

13343152_560523657453589_7732965470655305311_n

គួរបញ្ជាក់ថា ក្រុមណាហ្គាវើលនឹងត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកអាស៊ីខាងលើ ដោយស្ថិតក្នុងពូលB ជាមួយក្រុម Erchim FC របស់ក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី និងក្រុម Tree Star Club របស់នេប៉ាល់ ។ ចំពោះកម្មវិធីប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែសីហានេះដែលជាជំនួបរវាងក្រុម Erchim FC និងក្រុម Tree Star Club បន្ទាប់មកទើបក្រុមណាហ្គាវើល ត្រូវជួបក្រុម Tree Star Club នៅថ្ងៃទី២៣ ខែសីហា និងជួបក្រុមម្ចាស់ផ្ទះ Erchim FC នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ។ ក្នុងការប្រកួតនេះដែរ ចំពោះក្រុមណាមួយដែលអាចរកបានពិន្ទុច្រើនជាងគេនឹងទទួលបានកៅអីវគ្គបន្ដនៃពាន AFC Cup 2017 តែម្ដង ៕

13659056_578766005629354_1047348886553159690_n

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ