Rio 2016 Olympics: កីឡាករ Murray នឹងក្លាយជាអ្នកកាន់ទង់ជាតិឲ្យចក្រភពអង់គ្លេស

កីឡាករ Andy Murray បាននិយាយថា ការក្លាយជាអ្នកកាន់ទង់ជាតិក្រុមចក្រភពអង់គ្លេស នៅក្នុងថ្ងៃបើកឆាកអូឡាំពិក គឺជារៀងពិសេសទី១ សម្រាប់អាជីពរបស់ខ្លួន។

កីឡាករវ័យ ២៩ ឆ្នាំដែលទើបតែឈ្នះពានរង្វាន់ Wimbledon ជាលើកទី២ កាលពីខែមុន បានក្លាយជាកីឡាករតេន្នីសដំបូងដែលត្រូវបានជ្រើសរើសឲ្យទទួលដំណែងនេះ។

កីឡាករ Murray ដែលជាកីឡាករការពារដំណែងជើងឯកអូឡាំពិកផ្នែក បុរសទោលបានប្រាប់ BBC Sport ថា: “នេះគឺពិតសំខាន់ជាងការឈ្នះកម្មវិធីមួយទៅទៀត។” “ឱកាសនេះមិនមែនទទួលបានងាយៗនោះទេ ហើយក៏គ្មានអ្វីអាចប្រៀបបានជាងបានកាន់ទង់ជាតិដំណាងប្រទេសខ្លួនឯកនោះទេ។”

គួរបញ្ជាក់ផងដែរថា កីឡាករជើងឯក Grand Slam ៣ សម័យនឹងព្យាយាមកាន់ទង់ដោយដៃម្ខាងដើម្បីធ្វើតាម Sir Steve Redgrave, Sir Matthew Pinsent និង Sir Chris Hoy ក្នុងការបើកកម្មវិធីពីមុនៗ៕

Screen Shot 2016-08-05 at 10.02.13 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ