អតីតវីរបុរសបាល់ទាត់ខ្មែរ ជឿជាក់ថាគ្រូ Lee ដឹកនាំជម្រើសជាតិឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup!

ភ្នំពេញ៖ «ប្រសិនបើលោកគ្រូ Lee គាត់ដាក់កីឡាករត្រូវតាមគោលដៅដូចការលេងសព្វដងនោះយើងនឹងមានឱកាសឡើងទៅវគ្គបន្តមិនខាន ពិសេសបើសិនជាការគ្រប់គ្រងផ្នែកវិន័យក្នុងក្រុមឲ្យបានល្អនោះលទ្ធផលរឹតតែល្អប្រសើរ!» ។ នេះគឺជាសម្ដីដ៏មានន័យរបស់លោក ប៉ែន ផាត អតីតវីរបុរសកីឡាករបាល់ទាត់ខ្មែរអំឡុងទសវត្សរ៍ទី៦០ និង៧០ ដែលបានផ្ដល់កម្លាំងចិត្តពីចម្ងាយដល់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ នៅខែតុលាខាងមុខនេះ ។

12189532_258870997778401_6320264669760482059_n

លោក ប៉ែន ផាត បានថ្លែងប្រាប់ភ្នាក់ងារគេហទំព័រ Camsports យ៉ាងដូច្នេះ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Facebook នាពេលកន្លងមក ។ លើសពីនេះលោកក៏បានផ្ញើរក្ដីនឹករឭកពន់ពេក ចំពោះមហាគ្រួសារកីឡាបាល់ទាត់កម្ពុជាបើទោះបីជាលោកកំពុងស្ថិតនៅក្នុងប្រទេសបារាំងក៏ដោយ ។ ចំពោះការត្រៀមខ្លួនប្រកួតប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup លោកបានិយាយថា ថ្វីត្បិតវិស័យបាល់ទាត់កម្ពុជារីកចម្រើនមានកម្រិត ប៉ុន្ដែលោកសង្កេតឃើញក្រុមជម្រើសជាតិ ពិតជាមានការខិតខំនិងវិវត្តន៍សមត្ថភាពជាបន្ដបន្ទាប់ ដូច្នេះលោករំពឹងថា កម្ពុជានឹងអាចឆ្លងផុតការប្រកួតជម្រុះនេះពិសេសគឺក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon តែម្ដង ។

Pen-Phath-vs-Indonasia

គួរបញ្ជាក់ថា បច្ចុប្បន្នអតីតកីឡាករឆ្នើមមានរហស្សនាម «ពស់កេងកង» រូបនេះ កំពុងរស់នៅប្រទេសបារាំងបន្ទាប់ពីលោកសម្រេចចិត្តលាលែងពីគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០១៦កន្លងទៅ ។យ៉ាងណាមិញលោកមិនទាន់មានគម្រោងវិលត្រឡប់មកកម្ពុជាវិញនាពេលណានោះទេ ប៉ុន្ដែបច្ចុប្បន្នមានក្លិបបាល់ទាត់មួយនៅប្រទេសថៃដែលដឹកនាំដោយអតីតមិត្តភក្តិរួមជំនាន់មុនរបស់លោក កំពុងព្យាយាមទាក់ទងលោកទៅដឹកនាំក្រុមនោះ ប៉ុន្ដែលោកមិនទាន់សម្រេចចិត្តយ៉ាងនោះទេ ។ ប៉ុន្ដែអ្វីដែលលោកតែងតែលើកឡើងមិនភ្លេច គឺលោកចង់ឃើញវិស័យបាល់ទាត់ខ្មែររីកចម្រើនដូចបណ្ដាប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងលើពិភពលោក ។

13887020_329148037417363_2318964987603998810_n

ដោយឡែកចំពោះកម្មវិធីប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី១៥-២១ខែតុលាខាងមុខវិញ គឺកម្ពុជា ត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រក្នុងពូលB ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ប្រ៊ុយណេ និងឡាវ ។ ចំណែកក្រុមកំពុងរង់ចាំក្នុងពូលB នៃជុំផ្ដាច់ព្រ័ត្រ គឺមានជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងអតីតជើងឯករងឆ្នាំចាស់ម៉ាឡេស៊ី ។រីឯពូលA រួមមានក្រុមការពារតំណែងជើងឯកថៃ សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ៕

Cambodia+v+Japan+2018+FIFA+World+Cup+Qualifier+YCavd1wR7Swl

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ