កីឡាករ Jeremy Menez ដាច់ត្រចៀកនៅក្នុងការប្រកួតមិត្តភាព

ខ្សែប្រយុទ្ធសញ្ជាតិ បារាំង របស់ក្លឹប Bordeaux កីឡាករ Jeremy Menez បានដាច់ត្រចៀកពាក់កណ្តាលនៅក្នុងការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីជាមួយក្លឹប FC Lorient។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះទើបតែផ្ទេរមកពីក្លឹប AC Milan tបាន ៣ ថ្ងៃប៉ុណ្ណោះ តែជាអកុសលត្រូវទទួលរងដាច់ត្រចៀកខាងស្តាំដោយកីឡាកររបស់ក្លឹប Lorient ខ្សែបម្រើ Didier Ndong ជាន់ត្រូវនៅនាទីទី ១៥ នៃការប្រកួត។

“កីឡាករ Jeremy ត្រូវបានវះកាត់ភ្លាមៗជាមួយពេទ្យក្នុងប្រទេសដើម្បីដេរត្រចៀកវិញ” នេះជាអ្វីដែលអ្នកតំណាងក្លឹប Bordeaux បាននិយាយ។ “យើងសូមជូនពរឲ្យពួកគេនឹងជាសះស្បើយក្នុងពេលឆាប់ៗហើយសង្ឃឹមថាកីឡាកររូបនេះនឹងអាចត្រលប់ចូលទីលានវិញឆាប់ៗ។”

កីឡាករ Ndong ក៏បាននិយាយថា: “ខ្ញុំសូមទោសចំពោះកីឡាករ Jeremy Menez និងក្លឹប Bordeaux ហើយសង្ឃឹមថាយើងនឹងឃើញកីឡាកររូបនេះនឹងត្រលប់ចូលប្រកួត Ligue 1 វិញឆាប់ៗ៕”

Jeremy Menez

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ