លោក Roberto Martinez ក្លាយជាអ្នកចាត់ការូទៅថ្មីរបស់ក្រុមជម្រើសជាតិ ប៊ែលហ្សិក 

អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Everton, Wigan និងក្លឹប Swansea លោក Roberto Martinez ត្រូបានសហព័ទ្ធបាល់ទាត់ប៊ែលហ្សិកតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិ ប៊ែលហ្សិក។

អ្នកជាត់ការទូទៅសញ្ជាតិ អេស្ប៉ាញ លោក Martinez វ័យ ៤៣ ឆ្នាំបានចែកផ្លូវជាមួយក្លឹប Everton ក្រោយគ្រប់គ្រងបានរយៈពេល ៣ ឆ្នាំនៅ Goodison Park។

លោកនឹងចូលកាន់ដំណែងជំនួសលោក Marc Wilmots ដែលបានលាលែងពីដំណែងក្រោយចាញ់ក្រុមជម្រើសជាតិ វែលស៍នៅក្នុងវគ្គ ៨ ក្រុមចុងក្រោយការប្រកួត Euro 2016។

សហព័ទ្ធបាល់ទាត់ប៊ែលហ្សិកបានចេញសេចក្តីប្រកាសថា៖ “សហព័ទ្ធមានសេចក្តីរីករាយដែលអាចរកបានគ្រូបង្វឹងដ៏ល្អនៅក្នុងពេលដ៏ឆាប់ដូចនេះ។”

គួរបញ្ជាក់ផងដែរថា នៅក្លឹប Everton លោក Martinez ធ្លាប់ដឹកនាំកីឡាករសញ្ជាតិប៊ែលហ្សិក ដូចជា កីឡាករ Marouane Fellaini, Romelu Lukaku និងកីឡាករ Kevin Mirallas៕

Roberto Martinez

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ