Olympics: IOC យល់ព្រមបន្ថែមកីឡា ៥ ទៀតនៅការប្រកួតអូឡាំពិក នាទីក្រុង តូក្យូ ២០២០

គណៈកម្មការអូឡាំពិកអន្តរជាតិ ឬ INTERNATIONAL OLYMPIC COMMITTEE (IOC) បានសម្រេចយល់ព្រមក្នុងការដាក់បញ្ជូលកីឡា ៥ ទៀតដែលមានដូចនជា៖ BASEBALL/SOFTBALL, KARATE, SKATEBOARD, SPORTS CLIMBING និង SURFING នៅក្នុងកាលវិភាគប្រកួតអូឡាំពិក នាទីក្រុង តូក្យូ ឆ្នាំ ២០២០។

ការដាក់បន្ថែមការប្រកួតកីឡា ៥ បន្ថែមទៀតនេះមានន័យថាកម្មវិធីនឹងត្រូវមានកម្មវិធីបន្ថែម ១៨ កម្មវិធី ដែលសរុបមានកីឡាករ និងកីឡាការីនី បន្ថែម ៤៧៤នាក់ ដោយមិនមានការប៉ះពាល់កីឡា ២៨ ផ្សេងទៀតដែលមានស្រាប់នោះទេ។

ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ លោក Thomas Bach បាននិយាយថា៖ “ការដាក់បញ្ជូលនេះនឹងសង្ឃឹមថានឹងឃើញនៅការបង្កើតថ្មី ដែលអាចទាក់ទាញអ្នកគាំទ្រថ្មីៗដែលក្នុងរួមមានអ្នកគាំទ្រវ័យក្មេងផងដែរ។” “យើងចង់នាំកីឡាទៅដល់យុវជន និងយុវនារី។”

“ជាមួយនឹងជម្រើសជាច្រើនរបស់អ្នកគាំទ្រវ័យក្មេងមាន យើងមិនអាចរំពឹងនិងរង់ចាំពួកគេមករកយើងនោះទេ។ យើងត្រូវតែទៅរកពួកគេ។”

លោកប្រធាន Yoshiro Mori ក្នុងការរៀបចំអូឡាំពិក នៅទីក្រុង តូក្យូ ២០២០ បានបន្ថែមថា៖ “ការដាក់បញ្ជូលកីឡាថ្មីនេះនឹងផ្តល់ឱកាសកីឡាករ កីឡាការីនី វ័យក្មេងដើម្បីសម្រេចគោលបំណងដែលពួកគេស្រម៉ៃក្នុងការប្រកួតអូឡាំពិក ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាដ៏អស្ចារ្យជាងគេ ព្រមទាំងជំរុញពួកគេឲ្យជោគជ័យទាំងក្នុងកីឡា និងជីវិត៕”

2016-08-03-five-sports-tokyo-thumbnail

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ IOC&BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ