SSR ឬក្រុងបាវិត ដែលនឹងក្លាយជាម្ចាស់ពាន Svay Rieng Cup ឆ្នាំ២០១៦នេះ?

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ប្រចាំខេត្តស្វាយរៀង ឬ Svay Rieng Cup ឆ្នាំ២០១៦ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី០៧ ខែសីហាចុងសប្ដាហ៍នេះហើយ ដែលជាការជួបគ្នារវាងក្រុម Sky Svay Rieng (SSR) និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបាវិត ។ ចាំមើលតើក្រុមណាដែលនឹងក្លាយជាម្ចាស់ពានមិនអាជីពខាងលើនេះ?

13906962_1289073344451270_3445813599363641839_n

គួរបញ្ជាក់ថា មុននឹងដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំងពីរសុទ្ធតែបានទម្លាក់គូប្រកួតកាលពីវគ្គពាក់កណ្ដាលយ៉ាងតានតឹងបំផុតក្នុងនោះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបាវិត បានយកឈ្នះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ២-១ និងក្រុម SSR បានយកឈ្នះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់រោទិ៍ ដោយលទ្ធផល ៣-២ ។

13681082_1286571338034804_4483586878920159720_n

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុម SSR និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបាវិត នៅថ្ងៃទី០៧ ខែសីហាចុងសប្ដាហ៍នេះក៏នឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ETV ផងដែរ ដើម្បីបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាក្នុងខេត្តនិងបំផុតយុវជនក្នុងខេត្តឲ្យចូលរួមកីឡាឲ្យបានច្រើនកុះករ ដើម្បីបង្កើតចំណងមិត្តភាព សាមគ្គីភាព និងសុខភាពផងដែរ ។

13902575_1286575314701073_2399763362602833506_n

ការប្រកួតនេះនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាកីឡដ្ឋានផ្លូវការ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងធ្វើជាម្ចាស់ផ្ទះការប្រកួតលីគកំពូលកម្ពុជា ។ យ៉ាងណាមិញការប្រកួតក៏ត្រូវអនុវត្តតាមបទបញ្ជាការប្រកួត ឬគោរពគោលការណ៍ Fair Play ស្របតាមស្ដង់ដាផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ