ការប្រកួតសប្បុរសរបស់កីឡាករ Wayne Rooney បញ្ចប់ទៅដោយស្មើគ្នា

កីឡាករ Zlatan Ibrahimovic បង្ហាញខ្លួនជាលើកដំបូងនៅកីឡដ្ឋាន Old Trafford ឲ្យក្លឹបបិសាចក្រហម Manchester United ក្នុងការប្រកួតសប្បុរសរបស់កីឡាករ Wayne Rooney ជាមួយក្លឹប Everton ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល 0-0។

ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Rooney វ័យ ៣០ ឆ្នាំ លេងបាន ៥២ នាទីមុនត្រូវផ្លាស់ប្តូរចេញក្រោមការអបអររបស់អ្នកទស្សនាជាង 58,597 នាក់ដែលបានចូលរួមទស្សនាការប្រកួត។

ចំណែកឯអតីតខ្សែប្រយុទ្ធរបស់ក្លឹប Paris St-Germain កីឡាករ Ibrahimovic ដែលចូលរួមជាមួយក្លឹបកាលពីខែកក្កដា ត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី ៦៥ ផងដែរ។

_90667646_zlatan

ខ្សែការពារ កីឡាករ Eric Bailly ដែលផ្ទេរមកពីក្លឹប Villarreal ក្នុងតម្លៃខ្លួន £30 លាន ក៏បានបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតដ៏មានន័យនេះផងដែរ។

ក្រោយការប្រកួតបញ្ចប់កីឡាករ Wayne Rooney បាននិយាយទៅកាន់អ្នកគាំទ្រថា៖ “យប់នេះគឺជាយប់ដែលខ្ញុំនឹងគ្រួសារខ្ញុំនឹងចងចាំជារៀងរហូត។ ”

 

កីឡាករ Rooney ព្រមទាំងកូនទាំង ៣ Kai, អាយុ ៦ ឆ្នាំ, Klay, ៣ ឆ្នាំ, និង Kit អាយុ ៧ ឆ្នាំ ត្រូវកីឡាករទាំអសងខាងផ្តល់កិតិ្តយស guard of honour ក្នុងការបង្ហាញខ្លួនក្នុងការប្រកួតនេះផងដែរ។ _90667869_wr2

អតីតកីឡាកររបស់ក្លឹប Everton រកបាន ២៤៥ គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យក្លឹប ៥២០ ប្រកួត ដែលជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេទី ២ ក្នុងក្លឹបផងដែរ។

កីឡាករ Rooney ឈ្នះជើងឯក Premier League ៥ ដង នៅ Old Trafford ក៏ដូចជាឈ្នះជើងឯក  Champions League, FA Cup ១ សម័យ,  League Cups ២ សម័យ និង Fifa Club World Cup។

កីឡាកររូបនេះនឹងព្យាយាមឈ្នះជើងឯក Community Shield ជាលើកទី ៤ ជាមួយក្លឹប Manchester United នៅពេលដែលលោក Jose Mourinho ត្រូវដឹកនាំក្រុមជួបក្លឹបជើងឯក Premier League រដូវកាលមុន Leicester City នៅកីឡដ្ឋាន Wembley នាថ្ងៃអាទិត្យនេះ។

_90667873_roo

នៅក្នុងការប្រកួតដ៏មានន័យនេះអតីតអ្នកចាត់ការទូទៅក្លឹប Manchester United លោក Sir Alex Ferguson ដែលបានទិញកីឡាករ  Rooney ពីក្លឹប Everton នៅថ្ងៃទី ៣១ សីហា ២០០៤ ព្រមទាំងលោក David Moyes ដែលបានគ្រប់គ្រងកីឡាកររូបនេះទាំងពីរក្លឹប សុទ្ធតែមានវត្តមានក្នុងការប្រកួតនេះ។

ក្រៅពីនេះង្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិ អង់គ្លេស លោក Sam Allardyce ក៏នៅក្លឹប Old Trafford ដើម្បីមើលកីឡាករ Rooney ដែលរកបាន ៥៣ គ្រាប់ក្នុងការប្រកួត ១១៥ ប្រកួតឲ្យក្រុមជម្រើសជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាករ Rooney បានប្រកាសថាថវិការនេះនឹងបរិច្ចាគទៅកាន់ក្មេងៗដែលខ្វះខាតនៅជុំវិញចក្រភពអង់គ្លេស៕

_90668041_big

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ