Gabriel Jesus: ក្លឹប Manchester City ទិញខ្សែបម្រើស្លាប ប្រ៊េលសីុលពីក្លឹប Palmeiras

ក្លឹប Manchester City បានចុះកុងត្រាទិញខ្សែបម្រើសញ្ជាតិ ប្រ៊េលស៊ីល វ័យ ១៩ ឆ្នាំ Gabriel Jesus ពីក្លឹប Palmeiras ក្នុងតម្លៃ £27លាន បូករួមនឹងថ្លៃ add-ons។

កីឡាករ Jesus បានយល់ព្រមជាមួយនឹងកុងត្រារយៈពេល ៥ ឆ្នាំ ប៉ុន្តែកីឡាកររូបនេះនឹងត្រូវនៅក្លឹប Palmeiras រហូតដល់ចប់រដូវកាលនៅលីកប្រ៊េលស៊ីល បញ្ចប់នាខែធ្នូ។

ក្លឹប Manchester City ចាត់ទូកកីឡាកររូបនេះជាកីឡាករវ័យក្មេងដែលទេពកោសល្យនៅអាហ្វ្រិកខាងត្បូង មួយរូប។

កីឡាករ Jesus ត្រូវបានបោះឆ្នោតជា best newcomer នៅលីកកំពូលនៃប្រទេស ប្រ៊េលស៊ីល រដូវកាលមុន ហើយក៏ជាប់ក្នុងបញ្ជីឈ្មោះក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio។ កីឡាកររូបនេះរកបាន ២៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧ ប្រកួត ឲ្យក្លឹប Palmeiras ហើយក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅប្រ៊េសស៊ីល Serie A រដូវកាលនេះ។

សម្រាប់តម្លៃ add-ons នោះអាចនឹងមានតម្លៃ £4លាន នេះគឺពឹងផ្អែកលើការជោគជ័យរបស់កីឡាកររូបនេះនៅកីឡដ្ឋាន Etihad Stadium។

គួរបញ្ជាក់ផងដែរថាលោក Guardiola បានចំណាយអស់ប្រមាណជា £100លានក្នុងការទិញកីឡាករដែលក្នុងនោះមាន Ilkay Gundogan, Nolito, Oleksandr Zinchenko និងកីឡាករ Aaron Mooy៕

Gabriel Jesus

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ