Davis Cup: ចក្រភពអង់គ្លេស និង អាហ្សង់ទីន ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Glasgow

ការប្រកួតតេន្នីសកម្មវិធី Davis Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងក្រុមការពារជើងឯក ចក្រភពអង់គ្លេស ជាមួយនឹងក្រុម អាហ្សង់ទីន នឹងត្រូវធ្វើឡើងនៅទីលាន Emirates Arena នៅទីក្រុង Glasgow។

ក្រុមចក្រភពអង់គ្លេស បានយកឈ្នះលើក្រុម អាម៉េរិគ និង អូស្រ្តាលី នៅលើទីលាននេះកាលពីឆ្នាំមុន ក្នុងដំណើរទៅកាន់ការឈ្នះជើងឯកលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៧៩ ឆ្នាំ។

មុននឹងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះក្រុមចក្រភពអង់គ្លេសបានយកឈ្នះលើក្រុម ជប៉ុន និង ក្រុម ស៊ែរប៊ី។

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមនឹងធ្វើឡើងពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ កញ្ញា ខាងមុខនេះ ដោយក្រុមដែលទទួលបានជ័យជម្នះនឹងត្រូវជួបជាមួយក្រុម បារាំង ឬ ក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រនាខេ វិចិ្ឆកា៕

2AB2DDF700000578-3168254-image-a-69_1437402697977

Glasgow-Arena-700x450

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ