Ross McCormack: ក្លឹប Aston Villa ព្រមទិញខ្សែប្រយុទ្ធក្លឹប Fulham ក្នុងតម្លៃ £12លាន

ក្លឹប Aston Villa បានយល់ព្រមទិញខ្សែប្រយុទ្ធរបស់ក្លឹប Fulham កីឡាករ Ross McCormack ក្នុងតម្លៃ⁣ £12 លាន។

កីឡាករសញ្ជាតិ ស្កុតឡែន វ័យ ២៩ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Fulham ពីក្លឹប Leeds United កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃខ្លួនប្រមាណជា £11 លាន។

កីឡាកររូបនេះរកបាន ៣៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩ ប្រកួតឲ្យក្លឹប Fulham ដេលបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ២០ នៅ Championship កាលពីរដូវកាមុន។

កីឡាករដេលមានដើមកំណើតនៅ Glasgow កីឡាករ McCormack ចាប់ផ្តើមអាជីពឲ្យក្លឹប Rangers ឆ្នាំ ២០០៤ ដោយរកបាន ១៥២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤៦ ប្រកួត។ ប្រសិនជាកីឡាករ McCormack ផ្ទេរទៅក្លឹបដែលមានមូលដ្ឋាននៅ Midlands នោះកីឡាកររូបនេះនឹងក្លាយជាកីឡាករទី ៤ ដែលក្លឹប Aston Villa បានទិញនៅរដូវកាលនេះ៕

Ross

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ