ស៊ន សៀវមុី ហ្វឹកហាត់យ៉ាងស្វិតស្វាញត្រៀមជួបជើងខ្លាំងហូឡង់នៅអូឡាំពិក

រីយ៉ូ៖ នៅសល់តែ២ ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោកនឹងត្រូវប្រារព្ធកម្មវិធីបើកជាផ្លូវការហើយ ខណៈនេះដែរក្រុមអត្តពលិកកម្ពុជាទាំង៦ រូបបានខិតខំប្រែងប្រែងយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនបង្ហាញសមត្ថភាពក៏ដូចជាប្រកួតប្រជែងជាមួយបណ្តាកីឡាករ កីឡាការិនីឆ្នើមៗមកពីប្រទេសដទៃទៀត។ ជាមួយគ្នានេះដែរ សម្រាប់កីឡាការិនីស៊ន សៀវមុី ដែលជាគ្រាប់ពេជ្រមួយរបស់កម្ពុជា និងជាក្តីសង្ឃឹមក្នុងការដណ្តើមមេដាយអូឡាំពិកលើកដំបូង បន្ទាប់ពីនាងបានបំបែកកំណត់ត្រាក្នុងនាមជាជនជាតិខ្មែរទី១ ដែលទទួលបានសិទ្ធិពេញលេញដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ បានស្វះស្វែងហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីបំពេញបំណង និងនាំយកកិត្តិយសជូនជាតិមាតុភូមិផងដែរ។

13906735_1051790618241632_7802531294649512953_n

សម្រាប់ការចូលរួមជាលើកដំបូងនេះ សៀវមុី នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី២០ ខែសីហា ចាប់ពីម៉ោង៩ ព្រឹក ថ្ងៃសៅរ៍ (ម៉ោងនៅប្រេសុីល) ដែលត្រូវនឹងម៉ោង ៧ ល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅកម្ពុជា) តទៅនៅទីលាន Carioca Arena ដោយត្រូវជួបជាមួយកីឡាការិនីជើងខ្លាំងជនជាតិ ហូឡង់ Reshmie Oogink ដែលមានបទពិសោធន៍ប្រឡូកក្នុងវិស័យកីឡាតេក្វាន់ដូនេះយ៉ាងជោគជាំ។ កីឡាការិនី Oogink ធ្លាប់បានទទួលជ័យជម្នះចំនួន ៧៧ ដងក្នុងចំណោមការប្រកួតទាំង ១២០ លើក និងបានក្លាយជាអត្តពលិកតេក្វាន់ដូតាំងតែពីឆ្នាំ២០០៧ មកម្ល៉េះ ខណៈដែល សៀវមុី មានប្រវត្តិដ៏ក្មេងខ្ចីដោយធ្លាប់ឈ្នះ ៨ លើក ក្នុងចំណោមការប្រកួតអន្តរជាតិទាំង១២ លើក។

13925422_1052939131460114_1845193254726195093_n

លោក Choi Yong Sok គ្រូបង្វឹកផ្ទាល់របស់ ស៊ន សៀវមុី បានលើកឡើងថា៖ «នេះគឺជាប្រកួតដ៏សំខាន់បំផុត ដូច្នេះសៀវមុី ត្រូវតែខិតខំឱ្យអស់ពីសមត្ថភាព ពីព្រោះគូប្រកួតរបស់នាងគឺជាកីឡាការិនីម្នាក់ដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាង និងមានបទពិសោធន៍ច្រើនណាស់ក្នុងការប្រកួតកន្លងមក។»

13872630_1053356604751700_2139237577788453400_n

សូមបញ្ជាក់ថា Reshmie Oogink ទើបតែបានទទួលមេដាយមាសក្នុងការប្រកួត WTF President’s Cup ក្នុងប្រភេទទម្ងន់ ៧៣ គីឡូក្រាម និងគ្រងតំណែងលេខ២ ក្នុងការប្រកួតនៅទ្វីបអឺរ៉ុបដើម្បីទទួលបានសិទ្ធិមកចូលរួមព្រឹត្តិការណ៍អូឡាំពិក ខណៈដែល សៀវមុី បានទទួលមេដាយមាសនៅក្នុងការប្រកួតប្រចាំទ្វីបអាសុីដែរនោះ៕

CohnHZPUkAAxq5T

Almelose-taekwondo-Reshmie-Oogink

អត្ថបទ៖ មករា

 

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ