កម្មវិធីប្រកួតវាយតេន្នីស Wimbledon 2015

កម្មវិធីប្រកួត Grand Slam ទី៣ ក្នុងកាលវិភាគប្រកួតរបស់ ATP World Tour 2015 Wimbledon ដែល មានកីឡាករ និងកីឡាការីនីល្បីជាច្រើនចូលរួមនឹងត្រូវប្រកួតលើទីលានវាលស្មៅដើម្បីដណ្តើមជើងឯកកម្មវិធី Grand Slam នេះ។ ការប្រកួតនេះនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១២ ខែ​កក្កដា។​ ការប្រកួត បានធ្វើឡើងនៅឯទីលាន All England Lawn Tennis and Croquet Club ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស។ ការប្រកួតចែកចេញជាការប្រកួតវាយបុរស និងនារីទោល វាយជាគូ​ដែលមានបុរសនារី និងចម្រុះ ការប្រកួតសម្រាប់យុវជន និងជនពិការក៏មានផងដែរដែលមិនខុសពីកម្មវិធីប្រកួត Grand Slam ដទៃទៀតនោះទេ។ សម្រាប់ការប្រកួតនេះជើងឯកដែលឈ្នះទទួលបានប្រាក់រង្វាន់ព្រមទាំង ២០០០ ពិន្ទុ។ ប្រាក់រង្វាន់សរុបក្នុងកម្មវិធីនេះគឺ €២៦.៧៥ លានដុល្លារសហរដ្ឋអាម៉េរិគ។

ក្រោយការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃរួមមកយើងបានរកឃើញជើងខ្លាំងពីររូបនោះគឺ Novak Djokovic ព្រមទាំងកីឡាករ Roger Federer។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងផ្នែកវិញ្ញាសារបុរសទោល វិញគឺជា ការជួបគ្នារវាងសត្រូវចាស់កីឡាករលំដាប់លេខ១ ពិភពលោក សញ្ជាតិសែប៊ី Novak Djokovic នឹង កីឡាករលំដាប់លេខ២ ពិភពលោកសញ្ជាតិស្វីស Roger Federer ។ នេះជាឆ្នាំទី២ ហើយដែលកីឡាករ Novak Djokovic បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងកីឡាករទាំងនេះពិតជាអស្ចារ្យក្នុងទីលាន  Centre Court ដែល​ធ្វើឲ្យអ្នកចូលរួមទស្សនាស្ទើរតែមិនប្រិចភ្នែក។ លទ្ធផលចុងក្រោយនោះគឺ កីឡាករសញ្ជាតិសែប៊ី Novak Djokovic បន្ទាប់ពីបានយកឈ្នះទៅលើគូប្រកួតរបស់ខ្លួនគឺកីឡាករសញ្ជាតិស្វីស Roger Federer ក្នុងលទ្ធផល ៣ សិតទល់នឹង ១ សិតគឺ ៧-៦(៧–១), ៦–៧(១០–១២), ៦–៤, ៦-៣  ។  សម្រាប់ផ្នែកនារីវិញ កីឡាការិនីដែលទទួលបានជើងឯកនោះគឺ Serena Williams បន្ទាប់ពីបានឈ្នះ គូប្រកួតរបស់ខ្លួនគឺកីឡាការិនីសញ្ជាតិអេស្ប៉ាញ  Garbiñe Muguruza ក្នុងលទ្ធផល ២ សិតទល់នឹងសូន្យគឺ ៦–៤, ៦–៤ រួចមក៕

1403717466959_wps_2_Serbia_s_Novak_Djokovic_c

Serena Williams of the United States celebrates after winning a point against Heather Watson of Britain during their singles match at the All England Lawn Tennis Championships in Wimbledon, London, Friday July 3, 2015. (AP Photo/Kirsty Wigglesworth)

britain-wimbledon-tennis-5927649c803ef2ae

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ