Man Utd: កីឡាករ Wayne Rooney នឹងបង្កើតប្រវតិ្តសាស្រ្តលើបណ្តាញសង្គម Facebook 

ការប្រកួតសប្បុរសរបស់កីឡាករ Wayne Rooney ដែលជាការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹប Everton នៅថ្ងៃនេះនឹងបង្កើតប្រវិត្តសាស្រ្ដដោយការផ្សយផ្ទាល់ពីការប្រកួតរវាងក្លឹបនៅ Premier League ដំបូងនៅលើបណ្តាញសង្គម Facebook។

ការផ្សាយផ្ទាល់នេះនឹងអាចផ្តល់ឱកាសអ្នកទស្សនារហូតដល់ទៅ ១,៧ ពាន់លាននាក់បានទស្សនាការប្រកួតនេះតាមរយៈបណ្តាញសង្គម Facebook របស់កីឡាករ Rooney និង Facebook Pages របស់ក្លឹប Manchester United។

ចំណូលដែលបានមកពីការប្រកួតនេះនឹងបរិច្ចាគដល់អង្គការចំនួន ៤ ដែលកីឡាករ Rooney ជាអ្នកជ្រើសរើស។

ការប្រកួតនៅកីឡដ្ឋាន Old Trafford នេះគឺជាការប្រកួតរវាងក្លឹបអាជីពពីររបស់កីឡាករ Rooney’ ហើយក៏ជាថ្ងៃដែលកីឡាកររូបនេះលេងឲ្យក្លឹប Manchester United បាន ១២ ឆ្នាំផងដែរ។

កីឡាករ Rooney បាននិយាយថា: “ខ្ញុំពិតជារីករាយដែលការប្រកួតសប្បុរសរបស់ខ្ញុំត្រូវបានផ្សាយផ្ទាល់ទូទាំងពីភពលោក ដែលខ្ញុំសង្ឃឹមថានឹងអាចជួយលើកកម្ពស់និង រកថវិការសម្រាប់បរិច្ចាគផងដែរ។”

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះអាចជាការប្រកួតនៅក្នុងដីដំបូងរបស់លោក Jose Mourinho និងកីឡាករចំណូលថ្មី ៣ រូប  Zlatan Ibrahimovic, Henrikh Mkhitaryan និងកីឡាករ Eric Bailly៕

Wayne Rooney

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ