Rio 2016: កីឡាករ Stan Wawrinka ដកខ្លួនចេញពីការប្រកួតអូឡាំពិក 

កីឡាករលំដាប់លេខ ៤ ពិភពលោកកីឡាករ Stan Wawrinka បានដកខ្លួនចេញពីការប្រកួតអូឡាំពិក នៅទីក្រុង Rio ខណៈកីឡាករ សញ្ជាតិ អេស្ប៉ាញ Rafael Nadal នឹងចូលរួមប្រកួត។

កីឡាករ Wawrinka វ័យ ៣១ ឆ្នាំ ដែលទទួលរងរបួសខ្នងនៅក្នុងការប្រកួត Rogers Cup នៅប្រទេស កាណាដា កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតអូឡាំពិក ដែលនេះមានន័យថាកីឡាករ ៥ រូបក្នុងចំណោមកីឡាករកំពូល ១០ រូបនឹងមិនចូលរួមប្រកួតនៅទីក្រុង Rio នោះទេ។ ក្នុងនោះមានកីឡាករ Roger Federer, Tomas Berdych, Milos Raonic និងកីឡាករ Dominic Thiem។

ការទទួលរងរបួសនេះគឺពិតជាមានផលប៉ះផលដល់ក្រុមប្រទេសស្វីស ដោយកីឡាករវ័យ ៣៤ ឆ្នាំ Roger Federer ដែលជាកីឡាករលំដាប់លេខ ៣ ពិភពលោក និង មេដាយប្រាក់អូឡាំពិក ២០១២ បានដកខ្លួនចេញដោយសារតែរបួសជង្គង់។ នេះមានន័យក្រុមស្វីសនៅសល់តែកីឡាករពីររូបដែលក្នុងនោះរួមមានកីឡាការីនី Martina Hingis ដែលបង្ហាញខ្លួនលើកចុងក្រោយនៅក្នុងការប្រកួតឆ្នាំ ១៩៩៦ និង កីឡាការីនី Timea Bacsinszky ដែលជាសមាជិកទី ៦។

ប៉ុន្តែកីឡាករ Nadal ដែលទទួលរងរបួសកដៃកាលពីខែ ឧសភាកន្លងទៅនោះនឹងចូលរួមក្នុងការប្រកួតអូឡាំពិកខាងមុខ។ កីឡាករជើងឯក Grand Slam  ១៤ សម័យ  វ័យ ៣០ ឆ្នាំ មិនបានចូលរួមប្រកួតកម្មវិធីផ្សេងៗនោះទេបន្ទាប់ពីការប្រកួត French Open ប៉ុន្តែនឹងចូលរួមប្រកួតនៅអូឡាំពិកជា singles, doubles ព្រមទាំង mixed doubles៕

Stan Wawrinka

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ