Golf: កីឡាការីនី ថៃ Ariya Jutanugarn ឈ្នះជើងឯក Women’s British Open

កីឡាការីនី Ariya Jutanugarn បានក្លាយជាកីឡាការីនីសញ្ជាតិ ថៃដំបូងដែលឈ្នះពាន major champion បន្ទាប់ពីយកឈ្នះលើកីឡាការីនី Mirim Lee ដើម្បីឈ្នះពានរង្វាន់ British Open នៅ Woburn។

កីឡាការីនីវ័យ ២០ ឆ្នាំរូបនេះមាន two-stroke lead នាំមុខកីឡាការីនីសញ្ជាតិ កូរ៉េខាងត្បូង Lee ក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។

ការប្រកួតរវាងកីឡាការីនីពិតតឹងតែង លុះដល់ hole ទី ១៣ គូរប្រជែងរបស់កីឡាការីនី Ariya Jutanugarn ធ្វើបាន double-bogey ដោយកាត់បន្ថយគន្លាតពិន្ទុនៅសល់តែ ១។ ប៉ុន្តែ Ariya Jutanugarn ធ្វើបាន birdie នៅ Hole ទី ១៧ ព្រមទាំង  par ជួយឲ្យកីឡាការីនីរូបនេះឈ្នះពានធំ Bristish Open តែម្តង។

ក្រោយជ័យជម្នះកីឡាការីនី Ariya Jutanugarn ត្រូវបានម្តាយ Narumon ឡើងឱបដើម្បីចែករំឡែកជ័យជម្នះមួយនេះ។ កីឡាការីនីក៏បាននិយាយក្រោយឈ្នះជើងឯកថា៖ “ម្តាយរបស់ខ្ញុំយំខ្លាំងណាស់នៅចុងក្រោយ។ គាត់និយាយថាអរគុណ ដែលពាក្យនេះពិតជាធ្វើឲ្យខ្ញុំរីករាយជាខ្លាំង។”

“សម្រាប់ខ្ញុំការប្រកួតនៅថ្ងៃនេះពិតជាពិបាក។ ខ្ញុំភ័យបន្តិច ហើយខ្ញុំគិតថាជ័យជម្នះនេះពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ និងកូនហ្គោលថៃទាំងមូល។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជួយជំរុញដល់កីឡាករថៃទាំងអស់ផងដែរ៕”

Ariya Jutanugarn

Ariya Jutanugarn1

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ