ថ្ងៃស្អែកនេះ ទឹកប្រាក់ជាង ៥០០លានរៀល នឹងត្រូវប្រគល់ជូនជ័យលាភីនៃការប្រកួតក្នុងព្រឹត្តិការណ៍ ២ធំៗ

ភ្នំពេញ៖ យោងតាមការជូនដំណឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅរសៀលម៉ោង ៤:៣០០ នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ នឹងមានការរៀបចំពិធីប្រគល់ប្រាក់រង្វាន់ដល់បណ្តាកីឡាករ កីឡាការិនី ដែលជាជ័យលាភីនៃការប្រកួតមេគង្គហ្គេម (12th Goodwill Mekong Game) ក៏ដូចជាក្រុមសីដក់ឈិនឡូនកម្ពុជា ដែលទទួលបានមេដាយមាសនៅក្នុងការប្រកួត ជើងឯកសីឈិនឡូនទ្វីបអាស៊ីលើកទី២ (2nd ASIAN CHINLONE CHAMPIONSHIP ) ផងដែរ។

13879421_1436774516349158_3440470514157841341_n

 

យោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ដែលមានចំនួនសរុប ៥៦៤ ៩០០ ០០០រៀល ជូនដល់គ្រូបង្វឹក និងជ័យលាភីនៃព្រឹត្តិការណ៍ទាំង២ នេះនឹងមានការចូលរួមពីសំណាក់ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសាលប្រជុំ «ក» នៅទីស្តីការក្រសួងអប់រំផ្ទាល់៕

13718750_865003320270552_5261864926825255444_n

13669083_843415125793651_8777290708965404890_n

12734226_1733056673593295_6575219005004149614_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ