ក្លឹប Napoli ទិញខ្សែប្រយុទ្ធក្លឹប Ajax កីឡាករ Arkadiusz Milik ក្នុងតម្លៃ £30 លាន

ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ កីឡាករ Arkadiusz Milik បានផ្ទេរពីក្លឹប Ajax Amsterdam ទៅក្លឹប Napoli ក្នុងតម្លៃ £30 លានហើយ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងចូលរួមជាមួយក្លឹបដើម្បីជំនួសកីឡាករ Gonzalo Higuain ដែលបានផ្ទេរទៅក្លឹប Juventus កាលពីពេលថ្មីៗនេះ។

ក្រោយផ្ទេរកីឡាកររូបនេះបានសសេរលើបណ្តាញសង្គម Facebook ខ្លួនថា៖ “នេះជាកិតិ្តយសរបស់ខ្ញុំដែលបានចូលរួមជាមួយក្លឹប NApoli ដែលមានអ្នកគាំទ្រដ៏អស្ចារ្យ ព្រមទាំងមានប្រវិត្តសាស្រ្ត។ ខ្ញុំចង់ធ្វើឲ្យអ្នកគាំទ្ររីករាយ។”

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបានជួយឲ្យក្រុមជម្រើសជាតិ ប៉ូឡូញទទួលបានលទ្ធផលយ៉ាងល្អព្រមទាំងបានបង្ហាញខ្លួនឲ្យក្លឹប Ajax ត្រឹមតែជុំទី២ ប៉ុណ្ណោះតែកីឡាកររូបនេះរកបាន ២១ គ្រាប់៕

Alex

22253FCD00000578-0-image-a-36_1470089616279

352FC96E00000578-0-image-a-33_1470089572872

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

Sponsor

អត្ថបទថ្មីៗ