ក្លឹប Portland Timbers ទិញអតីតខ្សែការពារបស់ក្លឹប Newcastle United កីឡាករ Steven Taylor

អតីតខ្សែការពាររបស់ក្លឹប Newcastle United កីឡាករ Steven Taylor ចូលរួមជាមួយក្លឹបជើងឯកនៅ MLS ក្លឹប Portland Timbers ជាផ្លូវការហើយ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះលេងជាមួយក្លឹប Newcastle រយៈពេល ២១ ឆ្នាំរហូតដល់កុងត្រារបស់កីឡាកររូបនេះផុតនៅរដូវក្តៅនេះ ហើយបង្ហាញខ្លួនបាន ២៦៨ ប្រកួត។

“កីឡាករ Steven Taylor អាចផ្តល់ទំនុកចិត្តនិងពង្រឹងនៅតំបន់ការពាររបស់ក្លឹប” នេះជាអ្វីដែលលោកគ្រូ Caleb Porter គ្រូបង្គោលក្លឹប Portland Timbers បាននិយាយ។

“បទពិសោធន៍របស់កីឡាកររូបនេះ បូករួមជាមួយភាពជាអ្នកដឹកនាំគឹសំខាន់សម្រាប់ក្រុម។”

កីឡាករូបនេះនឹងចូលរួមជាមួយក្លឹប Timbers នៅពេលដែលឯកសារធ្វើរួចរាល់៕

Steven Taylor

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ