ណាហ្គាវើលត្រៀមប្រាក់រាប់មុឺនដុល្លារសម្រាប់ផ្តល់ជូនអត្តពលិកកម្ពុជាដែលឈ្នះមេដាយអូឡាំពិកនៅប្រេសុីល

ភ្នំពេញ៖ ក្រុមអត្ដពលិករបស់កម្ពុជាទាំង៦រូប កំពុងតែធ្វើការហ្វឹកហាត់យ៉ាងខ្លាំងនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមមេដាយមកជូនជាតិពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះហើយ។

13631522_1182833238447268_7787998070024531532_n

ជាមួយគ្នានេះដែរ ដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកកម្ពុជាទាំងអស់ មជ្ឈមណ្ឌលកម្សាន្ត និងសណ្ឋាគារ ណាហ្គាវើលក៏បានត្រៀមប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនម៉ឺនដុល្លារសម្រាប់ផ្តល់ជូនជ័យលាភីដែលអាច ដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតពិភពលោកនេះបាន ដោយតាមការគ្រោងទុក អ្នកឈ្នះ មេដាយមាសនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ២០០០០ដុល្លារ មេដាយប្រាក់ ១២០០០ ដុល្លារ និងមេដាយសំរឹទ្ធ នឹងទទួលបាន ៨០០០ ពាន់ដុល្លារផងដែរ។

IMG_7954

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ (Olympic Games Rio 2016) លើកទី៣១នេះ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា នៅទីក្រុងរីយ៉ូដឺហ្សាណឺរ៉ូ នៃប្រទេសប្រេស៊ីល ដោយមានអត្តពលិក ចូលរួមសរុបជាង ១០,៥០០នាក់ មកពី ២០៧ ប្រទេសនៅលើពិភពលោក ។ ក្នុងនោះដែរ កម្ពុជាបានបញ្ជូនកីឡាករ និងកីឡាការិនី ៦រូបក្នុងនោះមាន៖ ប្រភេទកីឡាហែលទឹក ២រូប (ពូ សុវិជ្ជា និង ហែម ថុនវិទីនី) អត្តពលកម្ម ២រូប (លី ណារី និង នីកូ ហ៊ីរ៉ូស៊ី) ចំបាប់១នាក់ (ចូវ សុធារ៉ា) និង តេក្វាន់ដូ ១នាក់ (ស៊ន សៀវម៉ី) ៕

13895400_1051790004908360_841917822390818276_n

13906735_1051790618241632_7802531294649512953_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ