កីឡាករ Leroy Sane ផ្ទេរទៅក្លឹប Manchester City ក្នុងតម្លៃ £37 លាន

កីឡាករ Leroy Sane បានផ្ទេរទៅក្លឹប Manchester City ពីក្លឹប Schalke ក្នុងតម្លៃ £37លាន បូករួមទាំងថ្លៃ add-ons ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ។

កីឡាករវ័យ ២០ ឆ្នាំរូបនេះបានជួយឲ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួត Euro 2016 កាលពីពេលកន្លងទៅនេះ។

អ្នកចាត់ការទូទៅក្លឹប Manchester City លោក Pep Guardiola បាននិយាយថា៖ “កីឡាកររូបនេះគឺមានទេពកោសល្យល្អ និងកីឡាករដ៏ល្អដែលខ្ញុំគិតថាអ្នកគាំទ្រនឹងរីករាយក្នុងការទស្សនាការប្រកួត។”

លោកបានបន្តថា៖ “Sane មានបច្ចេកទេសល្អ ហើយការលេងបាល់របស់កីឡាកររូបនេះគឹពិតអស្ចារ្យ។ កីឡាកររូបនេះថែមទាំងមានល្បឿនលឿន ព្រមទាំងអាចបង្កើតឱកាសច្រើនសម្រាប់មិត្តរួមក្រុមក្នុងការរកគ្រាប់បាល់ផងដែរ។ ” “Sane ទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ តែបានជាប់ក្នុងក្រុមជម្រើសជាតិ អាល្លឺម៉ង់ទៅហើយ ដូចនេះកីឡាកររូបនេះនៅមានពេលច្រើនក្នុងការវវិត្តន៍ខ្លួនឲ្យកាន់តែល្អជាងនេះទៅទៀត ដែលជាគ្រាប់ពេជ្រដ៏មានតម្លៃសម្រាប់ក្លឹបនាពេលអនាគត។”

គួរបញ្ជាក់ផងដែរថាកីឡាករ Sane គឺជាសមិទ្ធផលនៃក្រុមយុវជនរបស់ក្លឹប Schalke ដែលបង្ហាញខ្លួនឲ្យឈុតធំនៅខែ មេសា ២០១៤។ កីឡាកររូបនេះរកបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួតនៅ Bundesliga កាលពីរដូវកាលមុនឲ្យក្លឹប Schalke៕

Leroy Sane

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ