ក្លឹប Rubin Kazan នៅរុស្សី ចុះកុងត្រាជាមួយអតីតខ្សែបម្រើកីឡាករ Alex Song

ក្លឹបនៅរុស្សី Rubin Kazan បានចុះកុងត្រាជាមួយអតីតខ្សែបម្រើកណ្តាលរបស់ក្លឹប Barcelona កីឡាករ Alex Song ដោយ free transfer។

កីឡាករវ័យ ២៨ ឆ្នាំសញ្ជាតិ កាម៉ារ៉ូន បានសម្រេចចុះកុងត្រាជាមួយក្លឹប Rubin បន្ទាប់ពីបានផ្តាច់កុងត្រាជាមួយក្លឹប Barcelona។

កីឡាករ Song ដែលចាកចេញពីក្លឹប Arsenal ហើយចុះកុងត្រាជាមួយក្លឹប Barcelona រយៈពេល ៥ ឆ្នាំ កាលពីឆ្នាំ ២០១២ ដោយបង្ហាញខ្លួនបាន ៦៥ ប្រកួត រកបាន ១ គ្រាប់។ កីឡាកររូបនេះបានចំណាយពេល ២ រដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លឹប West Ham ផងដែរ៕

Alex Song

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ