ទ័ពបន្ដធ្វើឲ្យបឹងកេត មិនសប្បាយចិត្ត ក្រោយយកឈ្នះភ្នំពេញក្រោន ១-០

ភ្នំពេញ៖ ទីបំផុតក្រុមក្រសួងការពារជាតិ(ទ័ព) បានបន្ថែម ៣ពិន្ទុទៀត បន្ទាប់ពីយកឈ្នះទាំងពិបាកលើក្រុមភ្នំពេញក្រោនដោយលទ្ធផល ១-០ នៅក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា លើទីលានកីឡដ្ឋាន RSN កាលពីល្ងាចមិញ ដែលជ័យជម្នះនេះបានធ្វើឲ្យក្រុមបឹងកេតអង្គរ មិនទាន់សប្បាយចិត្តខ្លាំងចំពោះតំណែងកំពូលតារាងរបស់ខ្លួនបានឡើយ ។

13886850_1772567689647398_7835724878007036529_n

គួរបញ្ជាក់ថា កាលពីជើងទី១ ក្រុមភ្នំពេញក្រោន គឺជាអ្នកឈ្នះលើក្រុមកំពុងឡើងជើងក្រសួងការពារជាតិនេះ ក្នុងទឹកដី ដោយលទ្ធផល ២-១ ។ ប៉ុន្ដែជើងទី២ ការប្រកួតបានធ្វើឲ្យមានភាពទាក់ទាញកាន់តែខ្លាំង បន្ទាប់ពីក្រុមទាំងពីរព្យាយាមវាយសម្រុកគ្នាស្ទើពេញ ៩០នាទី ។ យ៉ាងណាមិញតង់ទី១ បានរក្សាលទ្ធផល ០-០ មិនមានការប្រែប្រួលឡើយ ។ តង់ទី២ ក្រសួងការពារជាតិ បាននាំមុខមុន ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Kim Myong Hun នៅនាទីទី៦២ បន្ទាប់មកក្រុមទាំងពីរបានព្យាយាមវាយសម្រុករកគ្រាប់បន្ថែមជាខ្លាំង តែធ្វើមិនបានសម្រេចរៀងៗខ្លួនទើបធ្វើឲ្យចប់ការប្រកួតក្រសួងការពារជាតិ ឈ្នះភ្នំពេញក្រោន ១-០ ។ ជ័យជម្នះនេះបានជួយការពារជាតិ ឲ្យឈរលេខ២ និងមាន៣៤ពិន្ទុ តាមពីក្រោយបឹងកេត ដែលមាន ៣៧ពិន្ទុ ខណៈភ្នំពេញក្រោន បន្ដឈរលេខ៦ មាន ១៩ពិន្ទុ ។

13891797_1772571176313716_375134832543024059_n

ដោយឡែកពីម្សិលមិញដែរ ក្រុមណាហ្គាវើល ក៏បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៥-១ ដើម្បីពង្រឹងកៅអីលេខ៣ ក្នុងតារាផងដែរ ។ ការប្រកួតនេះនៅតង់ទី១ ណាហ្គាវើល រកបានគ្រាប់បាល់នាំមុខ ២គ្រាប់ មុននឹងកីឡាករអាស៊ីអឺរ៉ុប វាយបកបាន ១គ្រាប់វិញ នៅដើមតង់ទី២ប៉ុន្ដែគួរឲ្យស្ដាយក្រុមណាហ្គាវើល បានបន្ថែម ៣គ្រាប់ទៀត នៅចុងម៉ោងយកឈ្នះ ៥-១ តែម្ដង ។ ជ័យជម្នះនេះ បានជួយណាហ្គាវើលឲ្យបន្ដឈរលេខ៣ និងមាន ២៧ពិន្ទុបន្ទាប់ពីប្រកួតបាន ១៤ប្រកួតឈ្នះ៨ ស្មើ៣ និងចាញ់៣ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ