AFF Suzuki Cup 2016 នឹងត្រូវធ្វើការចាប់ឆ្នោតបែងចែកពូលនៅមីយ៉ាន់ម៉ា ស្អែកនេះ

យ៉ង់ហ្គោន៖ ការចាប់ឆ្នោតបែងចែកពូលនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍  AFF Suzuki Cup 2016 នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ខែសីហាស្អែកនេះនៅទីក្រុងយ៉ង់ហ្គោនប្រទេសមីយ៉ាន់ម៉ា។

13681790_1211732375545326_687347389_o

នៅក្នុងឆ្នាំដែរប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះរវាងក្រុម៤ គឺកម្ពុជា, ប្រ៊ុយណេ, ឡាវ និងទីម័រខាងកើត ដែលត្រូវប្រជែងគ្នាដើម្បីដណ្តើមសិទ្ធិឡើងទៅចូលរួមជាមួយក្រុម៧ ផ្សេងទៀត (ថៃ,មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, វៀតណាម, សិង្ហបុរី, ហ្វីលីពីន និងម៉ាឡេស៊ី) ដែលកំពុងរង់ចាំជាស្រេចដើម្បីធ្វើការប្រកួតជម្រុះតាមពូលតែម្តង។ ដោយការប្រកូតនេះត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែតុលាខាងមុខនេះ។ បន្ទាប់មកទៀតនៅក្នុងវគ្គជម្រុះតាមពូលដែលត្រូវចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានោះនឹងត្រូវធ្វើឡើងនៅលើទឹកដីនេះប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន។

សូមបញ្ជាក់ថា នៅថ្ងៃស្អែកនេះក៏នឹងមានការចាប់ឆ្នោតចាប់គូក្រុមទាំង៤ ដែលត្រូវប្រកួតនៅលើទឹកដីកម្ពុជាផងដែរ ពោលគឺនៅក្រុមកម្ពុជានឹងដឹងនៅថ្ងៃស្អែកនេះហើយថា តើខ្លួននឹងបានប៉ះក្រុមណា និងនៅពេលវេលាណាមួយច្បាស់លាស់នោះ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ